" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

នាយក្រិនព្រមយកឆាកតន្ត្រីឲ្យឡាន និងកូនទៅប្រពន្ធ

ចំណ​ង​ស្នេ​ហ៍​រវា​​ង​នា​យក្រិ​ន​ ​ជា​មួយ​​នា​រី​រូប​ស្អា​ត​ ​នា​ង​ហ៊ិ​ន​ ​ចា​ន់​ធឿ​ន​ ​បាន​ឈា​ន​ដ​ល់​ដំ​ណា​ក់​កា​ល​លែ​ង​លះ​គ្នា​ដា​ច់​ស្រេ​ច​ហើយ​ ​កា​ល​ពី​ចុ​ង​ឆ្នាំ​២​០​១​១​ ​តា​ម​​ប្រព័​ន្ធ​តុ​លា​កា​រ​ ​នៅ​ឯ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ដែ​ល​​ភាគី​​ទាំ​ងស​ង​ខា​ង​បា​ន​ព្យា​យា​ម​ ​​បិ​ទ​ខ្ទប់​នូ​វ​ព័​ត៌​មា​ន​នេះ​។

បើតាមការបញ្ជាក់ប្រាប់ពីនាយកុយ ដែលជាឪពុកធម៌ របស់នាយក្រិន បានឱ្យដឹងថា តុលា​​ការបានសម្រេចឱ្យ​នាង​ចាន់ធឿន ទទួលបាន កូន និងរថយន្ត១គ្រឿង រីឯនាយក្រិន សុខចិត្តយកឆាកតន្ត្រី…។

ទោះបីជាមានការផ្សះផ្សាពីលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ក៏នាយក្រិន នៅតែ ព្យាយាម​ជម្នះលែងប្រពន្ធ រហូតបាន​សម្រេច ក្លាយជាបុរសពោះម៉ាយ រលាស់ខ្លួន យ៉ាងរំភើយ ហើយ​ពេលនេះ កំពុងស្នាក់នៅប្រទេសវៀតណាម លំហែ​កាយ និង សម្តែងផងដែរ ដែល​នៅក្នុងអំឡុងខែឧសភា ទើបត្រឡប់មកវិញ។

គួររំលឹកថា បន្ទាប់ពីលោកទេស សុជន ហៅនាយក្រិន បាន​កសាង​សុភមង្គល​ស្នេហ៍​ជា​មួយ​ភរិយា គឺនាងហ៊ិន ចាន់ធឿន ហៅនាងសុវណ្ណារ៉ា បានរយៈពេលជាង ១ឆ្នាំ រហូត​បង្កើត​​បានកូនប្រុសម្នាក់ ឈ្មោះសុជន ចាន់វីរៈ ជាចំណងដៃ ស្រាប់តែ នាយក្រិន ដាក់​ពាក្យ​ប្តឹងលែងលះប្រពន្ធ នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មករា ឆ្នាំ​២០១១​ ក្រោមហេតុផលមិនចុះសម្រុងនឹងគ្នា។ ប៉ុន្តែ ការតាំងចិត្តរបស់នាយក្រិន ចង់​ចែក​ផ្លូវជាមួយប្រពន្ធ ពេលនោះ ត្រូវបរាជ័យ បន្ទាប់ពីមានការសម្របសម្រួលពីលោកជំទាវធំ ដោយពួកគេ ព្រមរួមរស់មូលគ្នាវិញ។

ទោះជាយ៉ាងណា មនុស្សជាច្រើនរំពឹងថា តារាកំប្លែងមាឌល្អិតរូបនេះ នឹងចាប់- ផ្តើម​មក​សាងសុភមង្គល ជាមួយ ភរិយារូបស្រស់ សាជាថ្មី ត្បិតអី ជាលើកទី១ហើយ ដែល​លោក​ជំទាវធំ ចេញមុខដោះស្រាយទំនាស់គ្រួសាររបស់​តារា​កំប្លែងតូចល្អិតរូបនេះ។ ទាក់​ទិន​នឹងរឿងប្តឹងផ្តាច់សង្វាសប្តីប្រពន្ធ រហូតចប់ជាស្ថាពរនេះ យើងមិនអាចសុំការបំភ្លឺ ពី​ភាគី​ខាងស្រីបានទេ។

ដោយឡែក ឪពុកធម៌របស់នាយក្រិន គឺនាយកុយ បាននិយាយថា កាលពីថ្ងៃទី០៧ មេសា កន្លងទៅនេះថា នាយក្រិន និងនាងចាន់ធឿន បានប្តឹងលែងលះគ្នាតាមប្រព័ន្ធតុលាការ ចប់សព្វគ្រប់អស់ហើយ ចាប់តាំងពីចុងឆ្នាំ ២០១១ ម៉្លេះ។ នាយកុយ បន្ថែមថា ពួកគេមាន បញ្ហាផ្ទៃក្នុងគ្រួសារ ទើបឈានដល់ដំណាក់កាលមិនអាចផ្សះផ្សាបាន បើ​ទោះ​បី​មាន​ការ​អន្តរាគមន៍ ពីថ្នាក់ដឹកនាំក្តី។ តារាកំប្លែងល្បីឈ្មោះជាង២ទសវត្សរ៍រូបនេះ បន្តថា ក្រៅ​ពី​ថ្នាក់​ដឹកនាំ​ជួយ ជំរុញឱ្យពួកគេត្រូវរ៉ូវគ្នាវិញ ខ្ញុំក៏ជួយណែនាំផ្សះផ្សាបន្ថែមដែរ តែ​ធ្វើ​ម៉េច​បើពួកគេរស់នៅជាមួយគ្នា មិនកើត មាន​តែ​បណ្តោយតាមព្រេងវាសនារបស់ពួកគេទៅ។

ក្នុងនាមជាអ្នកជួយយឹតយោងនាយក្រិន រហូតមក នាយកុយ បានឱ្យដឹងដែរថា ខ្ញុំ​មិន​កាន់​ជើង​ខាងណាទេ ប៉ុន្តែ តាមខ្ញុំយល់ឃើញ គឺខុសមកពីខាងស្រីច្រើនជាង ទើបនាយក្រិន មានះប្តឹងលែងលះ ម្តងជា២ដង រហូតបានសម្រេច”។

តារាកំប្លែងនៅតែទទួលបានការគាំទ្ររូបនេះ បញ្ជាក់ថា ក្រោមការសម្រេចរបស់តុលាការ ប្រពន្ធរបស់នាយក្រិន គឺនាងចាន់ធឿន ទទួលបានកូនប្រុស និងឡានកូរ៉ូលឡា ពណ៌​ឈាម​ជ្រូក ១គ្រឿង។ រីឯនាយក្រិន ទទួលបាន ឆាកតន្ត្រី មួយឈុត ដែល​បើក​ការ​ប្រគំ​តន្ត្រី រៀង- រាល់សប្តាហ៍ នៅខេត្តបន្ទាយមានជ័យ។

តារាកំប្លែងមួយរូបផ្សេងទៀត នៅក្នុងក្រុមកំប្លែង របស់នាយកុយ ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ​ បានបង្ហើបដែរថា នាយក្រិន ក៏ចង់បានកូនដែលមាន ទម្រង់មុខដូចខ្លួន មក​គ្រប់​គ្រងដែរ តែនាយក្រិន បាន សុខចិត្តតាមការ​សម្រេច​របស់តុលាការ។

ទោះជាយ៉ាងណា យើងមិនទាន់សុំការបំភ្លឺ បន្ថែមពីភាគីខាងស្រីបានទេ ខណៈ​ដែល​មុន​នេះ បងថ្លៃរបស់នាយក្រិន ឈ្មោះសោម គន្ធី អះអាងថា នាយក្រិន និងភរិយា កំពុង​រួម​រស់​ជាមួយគ្នានៅឡើយ គ្រាន់តែមានបញ្ហារកាំរកូស​មួយចំនួន និងបានរំលូតកូនទី២ ដែល​ជា​តំណក់ឈាមរបស់នាយក្រិន ចោលកាលពីចុងឆ្នាំ ២០១១៕

Leave a Response