" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

​ភាពសិចស៊ីបញ្ចេញគល់សុដន់របស់តារាជា​ផ្លូវឆ្ពោះទៅរកភាពល្បី

ឆាយ​លីដា​ឡែ​ន​បានធ្វើ​ឲ្យ​ល្បី​កក្រើក​នៅក្នុង​ប្រទេស​កម្ពុ​ជា នៅពេលដែល​នាង​បាន​រាំ​ជា​មួយនឹង​សម្លៀកបំពាក់​ដ៏​ហ៊ាន​បំផុត នៅក្នុង​ការបញ្ចេញ​សាច់ និង​ដើមទ្រូង​ដ៏​ធំ​របស់​នាង​។ ឈុត​នោះនាំ​ឲ្យ​មានការ​ពិភាក្សា​អំពី​ភាព​ហ៊ាន​ជ្រុល​របស់​សិល្បការិនី នៅក្នុង​ប្រទេស​មួយ ដែលមាន​វប្បធម៌​អភិរក្ស​នៅឡើយ​។

កញ្ញា ឆៃ លីដា​ឡែ​ន អ្នកចម្រៀង​សិច​ស៊ីបញ្ចេញ​គល់​សុដន់ក្នុងពេល​សម្តែង​នៅ​អាមេរិក រួម​នឹង​ទៅ​ចូលរួម​សម្តែង​នៅ​ប្រទេស​អូស្ត្រាលីនៅ​ថ្ងៃទី​៤  មេសា  ​២០១២​។ ការចេញ​សម្តែង​​នៅ​ប្រទេស​អូស្ត្រាលី​នោះដើម្បី​រកប្រាក់​កសាង​ព្រះវិហារ​នៅ​វត្ត​ខ្មែរ ក្នុង​ទីក្រុង​មែ​ល​ប៊​ន ( Melbourne ) ប្រទេស​អូស្ត្រាលី ក្រោម​ការឧបត្ថម្ភ​រប​ស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​។​

តើ​ ឆាយ​លី​ឡា​ដែន នឹង​ដុត​កម្តៅ​សាច់​បុរស​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយនឹង​សម្លៀក​បំពាក់​លេច​លើ និង​ក្រោម​ទៀត​ឬ​យ៉ាងណា​? គ្មាន​នរណា​អាច​ទស្សន៍ទាយ​បានទេ​? ប៉ុន្តែ​នៅក្នុង​សិល្បៈ​ផ្នែក​កំសាន្ត​នេះ ជា​ញឹកញាប់​ពួក​តារា​ខ្លះ សឹងតែ​គ្រប់​ប្រទេស​ជ្រើស​រើស​យក​ភាព​ស្រើបស្រាល​នេះ ជា​ផ្លូវ​ឆ្ពោះទៅរក​ភាពល្បីល្បាញ​។​

កញ្ញា ឆៃ លីដា​ឡែ​ន ក្នុងពេល​ចេញទៅ​សម្តែង​នៅ​អាមេរិក កាលពីដើម​ឆ្នាំនេះ បាន​រង​នូវ​ព្យុះភ្លៀង ក្រោម​ការរិះគន់​ពី​មហាជន​នូវ​រូបភាព​សិច​ស៊ី​របស់​នាង បញ្ចេញ​គល់​សុដន់​។ នាង​​​​បាន​បកស្រាយ និង​សុំទោស​បណ្តា​ទស្សនិកជន ដែល​តែងតែ​គាំទ្រ​នាង​៕

Comments are closed.