" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អ្នកប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង​ប្រឈមនឹងការឆ្លងមេរោគអេដស៍

អ្ន​ក​ប្រើ​ប្រា​ស់គ្រឿ​ង​ញៀ​ន​ ​រួ​ម​មា​ន​អំហ្វេ​តា​មី​ន​ ​និ​ង​កា​រចា​ក់​ហេ​រ៉ូ​អី​ន​ ​ឫក៏​គ្រឿ​ង​ស្រ​វឹ​ង​ ​អាច​មា​ន​ឱ​កា​ស​ឆ្លង​មេ​រោ​គ​ច្រើន​ជា​ង​អ្នក​ដែ​ល​រួ​មភេ​ទ​ហើ​យ​មិន​បា​ន​កា​រពា​រ​។​ ​ចំ​ពោះអ្ន​ក​ដែ​ល​កំ​ពុង​ល​ក់​ដូ​រ​ផ្លូវ​ភេ​ទ​ដើ​ម្បី​ដោះ​ដូរ​គ្រឿ​ង​ញៀ​ន​ ប្រ​ហែ​ល​ជា​រ​ក​ឃើញ​ថា​វា​ពិ​បា​កហា​ម​ចិ​ត្ត​ ​នូវ​អ្វី​ដែ​ល​ពួក​គេ​កំ​ពុ​ង​ប្រព្រឹ​ត្តិ​។

អ្នក​ប្រើ​គ្រឿ​ង​ញៀន​ ​និ​ង​គ្រឿ​ងស្រ​វឹ​ង​ ​ភាគ​ច្រើ​ន​ប​ណ្តាល​ឲ្យ​មា​ន​ ​កា​រកា​ត់​បន្ថយការប្រើ ស្រោម​អនាម័យ និ​ង​កា​ររួមភេទពុំមានសុវត្ថិភាព។​ ជា​ញឹកញាប់ អ្នកប្រើប្រាស់សារធាតុញៀន មាន​ដៃ​គូ​រួម​ភេទចម្រុះ។ ទាំងអស់នេះហើយ ​ធ្វើ​ឲ្យពួ​ក​គេ​រឹ​ត​តែប្រ​ឈ​ម​គ្រោះ​ថ្នា​ក់​ ក្នុងការឆ្លងមេរោគអេដស៍ ឫ​ក៏​ជំងឺផ្សងៗទៀតតាមរយៈការរួមភេទ។ ​

​​លោ​ក​វេ​ជ្ជបណ្ឌិត នី សុជាតិ វេជ្ជបណ្ឌិតប្រចាំមណ្ឌលសំចតខាណាមានជ័យបាន​និយាយ​ថា អ្ន​ក​ប្រើ​ប្រាស់​គ្រឿ​ង​ញៀ​ន​ និ​ង​អ្នកចាក់គ្រឿងញៀន ប្រឈមគ្រោះថ្នាក់ ឆ្លងជំងឺតាមផ្លូវភេទ និ​ង​គ្រោះ​ថ្នា​ក់​ឆ្ល​ង​មេរោ​គ​អេ​ដ​ស៍​ ថ្លើម នៅពេលពួកគេប្រើប្រាស់គ្រឿងញៀនប្រភេទអំហ្វេតាមីន ចាក់ហេរ៉ូអីន និង​គ្រឿងស្រវឹង។

លោម​បាន​បន្តថា បញ្ហាសុខភាពសម្រាប់ស្រ្តីដែលប្រើប្រាស់គ្រឿងញៀន រួមមាន ស​ម្រា​លកូ​ន​មុ​ន​កំ​ណត់ ឫរលូតកូន ការឈឺពោះសម្រាលមានរយៈពេលយូរ រហែកស្បូននៅពេលឈឺពោះសម្រាល កា​រ​ផ​លិត​ទឹ​ក​ដោះ​ថ​យចុះ​ ​កូនកើតមិនគ្រប់គីឡូ ឫកើតមិនគ្រប់ខែ រយៈពេលមករដូវយូរជាងធម្មតា និ​ង​ធ្លា​ក់ឈា​ម​ច្រើ​ន​។​ ​

អត្រា​គ្រោះថ្នាក់សុខភាពកាន់តែធ្ងន់ធ្ងរ ដូចជា ស្គមស្គាំងខ្វះអាហាររូបត្ថម្ភ សម្ពាធឈាមឡើងខ្ពស់ ស​ង្វា​ក់​បេះដូ​ង​ញា​ប់ ងាយឆ្លងរោគ និងបញ្ហាសុខភាពផ្លូវចិត្ត។ ​​ស​ម្រា​ប់​បុរស​ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​វិញ មានបញ្ហាមួយចំនួនដូចជា ចំនួនមេជីវិតឈ្មោលថយចុះ និ​ង​គ្មា​នល​ទ្ឋ​ភា​ព​ប​ង្កកំណើត ធ្វើ​ឲ្យមានការវិវត្តយ៉ាងលឿននៃមហារីកពងស្វាស៕ ​​

Comments are closed.