" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ម៉ាស៊ីនត្រជាក់ធើ្វអោយស្បែកបាត់បង់​ភាពសំណើម

ស្ទើរតែជារៀងរាល់ថ្ងៃ ដែលលោកអ្នក​តែង​តែ​ប៉ះ​ពាល់​ជាមួយ​និង​ម៉ាស៊ីន​ត្រជាក់​ នៅ​កន្លែង​ធើ្វ​ការ​ជា​ប្រចំា​ ដូចេ្នះ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ ​ទៅ​លើ​សុខ​ភាព​ស្បែក​របស់​អ្នក​​ ​ព្រោះ​ថា​​ម៉ាស៊ីន​ត្រជាក់​ពិត​ជា​ធ្វើ​អោយ​លោក​អ្នក​ត្រជាក់​ស្រួល​ពិត​ មែន​ ​ប៉ុន្តែ​សីតុណ្ហ​ភាព​ត្រជាក់​ចេញ​​ពី​​​ម៉ាស៊ីន​ត្រជាក់​ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ក្រៀម​ស្ងួត​បាត់​បង់​នូវ​ភាព​​សំណើម​។​ ​

ម្យ៉ាង​ទៀត​ ​ម៉ាស៊ីន​ត្រជាក់​ ​ក៏​​ជា​​ប្រភេទ​វត្ថុ​​ដែល​​សន្សំ​ទុក​នូវ​មេរោគ​យ៉ាង​ច្រើន​បំផុត​​ផង​​​ដែរ ​ ​។​ ​ចំពោះ​មនុស្ស​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ដែល​មាន​រយ: ​ពេល​យូរ​វា​និ​​​​ង​ធ្វើ​អោយ​ស្បែក​ក្រៀម​ស្ងួត​ ​ឡើង​កន្ទួល​រមាស់​ ​ក៏​អាច​មាន​ផង​ដែរ​ ​។​

​ដូច្នេះ​​មធ្យោបាយ​ដ៏​ប្រសើរ​ក្នុង​ការ​ថែ​ទាំ​ ​និង​ការ​ពារ​ស្បែក​អោយ​បាន​ល្អ​បំផុត​នោះ​ ​គឺ​អ្នក​គួរ​តែ​លាប​ឡូ​សិន​ ​ឬ​ម៉យ​ជឺរ៉ៃ​សឺរ​ជា​ប្រចាំ​រាល់​ថ្ងៃ​ ​​ព្រម​ទាំង​ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន​ ​ព្រោះ​វា​អាច​រក្សា​សំណើម​ស្បែក​និង​ ​បន្ថយ​កំដៅ​នៅ​ក្នុង​ខ្លួ​ន​បាន​ដែរ​៕

Comments are closed.