ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ទទួលទានសាច់ក្រកច្រើនអាចប្រឈមនឹង​ជំងឺមហារីកលំពែង

ក្រុមអ្នកវិទ្យាសាស្រ្ដ​បាន​រកឃើញ​ថា ការ​ញ៉ាំ​សូម្បី​តែបន្តិច​ណាមួ​យ​នៃ​សាច់​ក្រក ឬ​សាច់​កែ​ឆ្នៃ​ផ្សេង​ទៀត​ជារៀង​រាល់ថ្ងៃនឹង​បង្កើន​អាត្រា​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​លំពែង​កើត​ជំងឺ​មហារីក​លំ​ពែង។

​            ជំងឺត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ឃាតករ​ដ៏​ស្ងៀម​ស្ងាត់​ ព្រោះ​វា​មិន​បាន​បង្ហាញ​រោគ​សញ្ញា​​ណាមួយ​នៅ​ដំណាក់កាល​ដំបូង​នៃការ​កើត​នោះ ​ទេ​។ ទោះ​ពី​ជា​វា​បាន​រាត​ត្បាត​មក​លើខ្លួន​យើង​ខ្លាំង​ហើយ​ក៏​ដោយ ក៏​រោគ​សញ្ញា​របស់​វាមិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់នោះ​ទេ ពោលគឺ​ត្រឹម​ឈឺ​ខ្នង​ ឬ​ស្រក​ទម្ងន់​ប៉ុណ្ណោះ​។

ភាគ​ច្រើន​នៃ​អ្នក​កើត​ជំងឺ​នេះ​គឺ​មិនអាច​ជួយ​បាន​ទាន់​ពេល​វេលា​ ព្រោះ​វា​យឺ​ត​ពេល​ណាស់​ទៅ​ហើយ​នៅ​ពេល​ដឹង​ ដោយ​ហេតុ​នេះ​ហើយ វា​បាន​ក្លាយ​ជា​ជំងឺ​ដែលមាន​អ្នកជា​សះ​ស្បើយ​តិច​បំផុត​ក្នុង​ចំណោម​ជំងឺ​ មហារីក​ដទៃ​ទៀត​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ មាន​អ្នក​ជំងឺ​តែ​៣ភាគ​រយ​ប៉ុណ្ណោះ ដែល​អាច​រស់​បាន​ដល់​៥ឆ្នាំ​។

ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ចូរអ្នក​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ក្រក ឬ​សាច់​ចញ្ច្រាំ​ក្នុង​ប៊ើហ្គើ​ជា​ដើម ព្រោះ​វា​នឹង​អាច​នាំ​អ្នក​ទៅ​រកជំងឺ​ដ៏សាហាវ​នោះ​គឺ​ជំងឺ​មហារីកលំពែង​៕

Leave a Response