" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

រកឃើញប្រូតេអ៊ីនក្នុងគ្រាប់អង្ករជួយព្យាបាល​ជំងឺខូចថ្លើមរុំារ៉ៃ

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​រក​ឃើញ​វិធី​ទាញ​យក​ប្រូ​តេអ៊ីន​ម្យ៉ាង​ពី​គ្រាប់​អង្ករ​ដែល​មាន​លកណ្ខៈ និង​មុខ​ងារ​ដូច​ទៅ​នឹង​ប្រូតេអ៊ីន​អាល់​ប៉ូមីន​ដែល​អាច​ព្យាបាល​អ្នក​ជំងឺ​បាន​។

ចំ​ពោះ​ការ​ទាញ​យក​ប្រូ​តេអ៊ីន​ចេញ​ពី​គ្រាប់អង្ករ​ ដំ​បូង​គេ​ត្រូវ​ធ្វើ​ឲ្យ​អង្ករ​នោះ​សម្បូរ​ HAS ជា​មុន​ទើប​ធ្វើ​ការ​ចម្រាញ់​យក​ប្រូ​តេអ៊ីន​ចេញ​ពី​គ្រាប់​អង្ករ​​ដែល​ពួក​គេ​អាច​ទទួល​​ទាន​បាន​ប្រូ​តេអ៊ីន​ប្រហែល​ ២,៧៥​ក្រាម​ពី​អង្ករ​ ១គីឡូ​ក្រាម​។

គេ​រំ​ពឹង​ថា ការ​រក​ឃើញ​ថ្មី​នេះ​នឹង​ចូល​រួម​ចំ​ណែក​កាត់​បន្ថយ​កង្វះ​ឈាម​ និង​ជួយ​ជំ​រុញ​ឲ្យ​មាន​ការ​ផលិត​អង្ករ​កាន់​តែ​ច្រើន​ដើម្បី​បំ​ពេញ​តម្រូវ​ការ​ស្បៀង​ផង​ដែរ​៕

Comments are closed.