" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ C បង្ហាញ​លទ្ធផលដ៏គួរឲ្យទុកចិត្ត

ការបង្កើត​វ៉ាក់សាំង​គឺជា​រឿង​មួយ​ពិបាក​ខ្លាំងណាស់​ព្រោះ​វីរុស​តែងតែ​ ផ្លាស់ប្តូរ​រូបរាង​របស់​វា ដោយ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ស្វែងរក​អ្វីមួយ​ដើម្បី​កំណត់​មុខសញ្ញា ។​

ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​តេស្ត៍​សាកល្បង​ទៅលើ​អ្នកជំងឺ​ចំនួន ៤១ នាក់​បាន​បង្ហាញ​ថា​វ៉ាក់សាំង​ថ្មី​នេះ​គឺអាច​ទៅរួច ដែល​លទ្ធផល​ធ្វើ​ពិសោធន៍​គឺ​ពិតជា​គួរ​ឲ្យ​ទុកចិត្តបាន ។​

ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​តាមរយៈ​ការប៉ះពាល់​ឈាម​និង​ឈាម ដូចជា​ការចាក់​ថ្នាំ​ប្រើ​ម្ជុល​រួមគ្នា​ជាដើម ។ ទោះបី​ជំងឺឆ្លង​នេះ​អាច​ត្រូវបាន​បង្ការ​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​ ក៏ដោយ ក៏​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា វ៉ាក់សាំង​អាច​នឹង​ជា​ជំហាន​មួយ​ឆ្ពោះទៅមុខ ៕

1 Comment

  1. អត់ទោសង ថ្ងៃនេះខ្ញុំបានអានអត្ថបទស្តីអំពី (​​ វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ C បង្ហាញ​លទ្ធផលដ៏គួរឲ្យទុកចិត្ត )
    តើអត្ថបទ នេះដកស្រង់ចេញពីប្រភពណា សូមបងជួយដាក់ឯកសារយោង និង ប្រពន្ឋ័​ណា​មួយ​អោយ​ជាក់លាក់​ជាង​នេះ​ដើម្បី​អោយ​ខ្ញុំ​អាច​សិក្សារ​ស្រាវជ្រាវ​យល់​ដឹងជាងនេះទៅទៀត សូមអរគុណ ខ្ញុំនឹងរង់ចំារាល់ដំណឹងទំាងអស់។

Leave a Response