ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

រោគសញ្ញាប្រាំរបស់ជំងឺមហារីកក្រពះ

មហារីកក្រពះ​ដំណាក់កាល​ដំបូង ភាគច្រើន​ពុំមាន​ស្តែង​ចេញ​អ្វី ឬគ្រាន់តែ​មាន​លេចចេញ​សញ្ញា​តូចៗ ។ ពេល​រោគសញ្ញា​ជាក់ស្តែង​លេចឡើង ​នោះជំងឺ​បាន​ឈាន​ដល់​​ដំណាក់​កាល​​ចុងក្រោយ ។ រោគសញ្ញា​ប្រាំ​ខាង​ក្រោម នេះ​ជួយ​ឱ្យ​យើង​មានឱកាស​ព្យាបាល​ទាន់​ពេល ។

​ឈឺ​ពឺត​ផ្នែក​ពោះ​ខាងលើ​

នេះ​ជា​រោគសញ្ញា​ទូទៅ​បំផុត​របស់​មហារីកក្រពះ ។ ចាប់ផ្តើម​ឈឺ​ងំៗ ជាប់​រហូត តែង​ត្រូវ​បាន​​វិនិច្ឆ័យ​ថា​រលាក​ក្រពះ ឬ​ដំបៅ​ក្រពះ ។​

ពិបាក​ទ្រាំ​ផ្នែក​ពោះ​ខាងលើ

​សំខាន់​គឺ​អារម្មណ៍​ឆ្អែត ហើមពោះ ​ឬ​ក្តៅ​ពោះ ។ រោគសញ្ញា​នេះ​អាចបាត់​បណ្តោះអាសន្ន តែ​នឹង​កើតឡើង​វិញ​សាចុះសាឡើង ។​

​ធុញ​ទទួលទាន​, ភើ និង​រោគសញ្ញា​ពិបាក​រលាយ​ផ្សេងៗ

មាន​អារម្មណ៍​ថា ក្រោយពេល​ទទួល​ទាន ​ពោះ​តឹង​ណែន ហើម​ពោះពិបាក​ទ្រាំ និង​ម្ចាស់​ការ​កំហិត​ចំណីអាហារ តែង​ភ្ជាប់​ជាមួយ​អា​ការៈភើ​។​

លាមក​ខ្មៅ​ឬ​បត់ជើងធំ​មាន​ឈាម

ប្រសិន​ក្នុងករណី​អ្នក​មិន​ទទួលទាន​តៅហ៊ូ​ឈាម​ ឬ​ ផឹក​ពពួក​ថ្នាំ​ ដូចជា bismuthum (Bi)  តែ​ពេល​បត់ជើងធំ​ឃើញ​លាមក​ពណ៌​ខ្មៅនោះ​ ត្រូវប្រញាប់​ទៅ​កាន់​មន្ទីរពេទ្យ​ពិនិត្យ​ជា​បន្ទាន់ ។​

អស់កម្លាំង​ ស្រក​ទម្ងន់​ និង​ខ្វះ​ឈាម

​នេះ​ជា​រោគសញ្ញា​មហារីកក្រពះ ធម្មតា​ពុំ​មាន​អ្វី​ខុស​ប្លែក​។ អ្នកជំងឺ​ដោយសារ​ទទួលទាន​មិនបាន​ បាត់បង់​ឈាម​ផ្លូវ​រំលាយ​អាហារ ហេតុនេះ​លេចចេញរោគសញ្ញា​ទ្រុឌទ្រោម​ និង​អស់កម្លាំង ​។​ ពេល​​ក្រពះ​ឈឺ​ តំបន់​ក្រពះ​ ឬ​ ផ្លូវ​រំលាយ​អាហារ​ពិបាក​ទ្រាំ។ អ្នក​ដែល​ធ្វើ​សកម្ម​ភាព​ពុំមាន​ក្រឹត្យក្រម​ ការងារ​តានតឹង​ រវល់​ ទទួលទាន​អាហារ​ប្រៃ​ រោលផ្សែង ឬ​អាហារ​ដុះ​ផ្សិត​រយៈពេល​យូរ នោះ​កាន់តែ​ត្រូវ​រួសរាន់​ទៅពិនិត្យ​សុខភាព​តាម​កាលកំណត់ ។​

ថ្វី​ត្បិត​មាន​មនុស្ស​ជាច្រើនពេល​ឈឺក្រពះគ្រាន់តែ​ជា​ការ​រលាក​ក្រពះធម្មតា តែ​ចុង​ក្រោយ​​​​បាន​រីកចម្រើន​ទៅ​ជា​មហារីកក្រពះ តួលេខ​នេះ​ក៏​ពុំ​មែនតិចតួច​ឡើយ ។ ដំបៅ​ក្រពះ​ រលាក​​ក្រពះ​ សាច់​សល់​នៅ​ក្រពះ ឬ​ ជំងឺ​ក្រពះ​រ៉ាំរ៉ៃផ្សេងៗ​មួយចំនួន បច្ចុប្បន្ន​ត្រូវ​បាន​​ទទួល​ស្គាល់​ជា​ការចាប់ផ្តើម​នៃ​ជំងឺមហារីក ។ ដូច្នេះ​ហើយ​អ្នក​ដែល​មាន​ប្រវត្តិ​ជំងឺ​ក្រពះ ប្រសិន​លេចចេញ​រោគសញ្ញា​ឈឺក្រពះ​ច្រើនដង គួរ​ប្រយ័ត្នប្រយែង ព្រោះ​អាច​នឹង​បណ្តាល​​ទៅជាមហារីកក្រពះ ៕

1 Comment

  1. this website is very good for people in Cambodia.

Leave a Response