" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ផលិតផលធម្មជាតិសម្រាប់ស្បែកឡើងរោល

ស្បែក​រោល​ឬ​ខូច​អាច​ព្យាបាល​ បាន​យ៉ាង​ងាយស្រួល ចំណាយ​ប្រាក់​តិច និង​មាន​សុវត្ថិ​​ភាព​ជាមួយនឹង​ផលិតផល​ដែល​អ្នក​ប្រហែលជា​មាន​ស្រាប់​នៅផ្ទះ​។ ក្រៅ​ពី​ការ​ជួយ​ព្យា​បាល​ស្បែក​រោល ការប្រើ​ផលិត​ផល​ធម្មជាតិ​ក៏​ជួយ​អ្នក​ឱ្យ​មាន​ស្បែក​ស្រស់​ថ្លា​ផងដែរ​។ ខាងក្រោម​នេះ​គឺ​ជា​ផលិតផល​ធម្មជាតិ​ដែល​អ្នក​អាច​ប្រើ​បាន​ក្នុង​ ការ​ព្យា​បាល​ស្បែក​រោល​ដោយ​ខ្លួនឯង​។

ប្រេង​អូ​លីវ​

ការកើត​ត្រអក​និង​រោគ​រលាក​ ស្បែក​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ប្រេង​អូ​លីវ​។ វេជ្ជ​បណ្ឌិត គ្រីស្តូភើរ ដា​ណា​គឺ សហការី​សាស្ត្រាចារ្យ​ផ្នែក​ស្បែក​នៅ​សាកលវិទ្យាល័យ​កាលី​ហ្វ័​រញ៉ា ណែនាំ​ឱ្យ​ប្រើ​ប្រេង​អូ​លីវ​លាប​លើ​ស្បែក​នោះ​។ ខុស​ពី​សារធាតុ​សំណើម​លើ​ទី​ផ្សារ​ដែលមាន​ជាតិ​ប្រេង​អូ​លីវ ប្រេង​អូ​លីវ​សុទ្ធ​មិន​មាន​ផ្ទុក​ជាតិគីមី​ដែល​អាច​ធ្វើឱ្យ​ស្បែក​កាន់តែ​ រោល​នោះទេ​។​

ទឹក​សុទ្ធ​

ការប្រើ​ទឹក​សុទ្ធ​លាប​ លាងមុខ​អាច​ព្យាបាល​ស្បែក​រលាក រោល​ឬ​ឡើង​ក្រហម និងរ​មាស់​។ សារធាតុ​ខនិជ​ដែល​មាន​ក្នុង​ទឹក​មាន​តួនាទី​ប្រឆាំង​នឹង​ការ​រលាក​។​

​ផ្លែ​ប៉េងប៉ោះ​

វីតាមីន A និង C ដែល​មាន​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​ជួយ​ផ្គត់ផ្គង់​ស្បែក​ឱ្យមាន​សុខភាព​ល្អ​។ ទឹក​​ផ្លែ​ប៉េង​ប៉ោះ គឺជា​ថ្នាំ​បង្រួម​ជាលិកា​ធម្មជាតិ ហើយ​ជាតិ​អាស៊ីត​របស់​វា​ជួយ​សម្អាត​ប្រេង​​ពី​ស្បែក​របស់​អ្នក​។ ផ្លែ​ប៉េងប៉ោះ ក៏​មាន​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។ អ្នក​គួរប្រើ​ផ្លែ​ប៉េងប៉ោះ​រៀងរាល់ថ្ងៃ​ដើម្បី​បំបាត់​មុន​និង​ស្នាម​ជាំ​។ អ្នក​គ្រាន់តែ​បិត​បន្ទះ​ផ្លែ​ប៉េងប៉ោះ​លើ​មុខ​របស់​អ្នក និង​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ក្រោយពេល​បិត​រយៈពេល ១​ម៉ោង​។​

​ថ្នាំ​អាស្ពីរីន​កិន​ឱ្យ​ម៉ដ្ឋ​

អ្នក​អាច​ប្រើ​ថ្នាំ​ អាស្ពីរីន​ដើម្បី​ព្យាបាល​ស្នាម​មូស​ខាំ​។ កិន​ថ្នាំ​អាស្ពីរីន​ឱ្យ​ម៉ដ្ឋ​ហើយ​លាយ​ជាមួយ​ទឹក​និង​លាប​វា​លើ​ស្នាម​ដែល​ មុស​ខាំ​។ ថ្នាំ​អាស្ពីរីន​គឺជា​ថ្នាំ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​ និង​កាត់បន្ថយ​ការឡើង​ក្រហម​និង​ហើម​ដែល​ទាក់ទង​នឹង​សត្វ​ខាំ ទិច មុន និង​រោម​ដែល​ដុះ​ចូល​ក្នុង​ស្បែក​។​ តែ​សារធាតុ phytonutrient ក្នុង​តែ​បៃតង​ឬ​ខ្មៅ មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ការ​រលាក​សរសៃឈាម​ក្រោយពេល​រលាក​តិចតួច ​។ អ្នក​អាច​ប្រើ​វា​បាន​ដោយ​ការយក​កន្សែង​ជ្រលក់​ក្នុង​តែ​ត្រជាក់​ហើយ​យក​មក​ ស្អំ​លើ​កន្លែង​រលាក​៕

Comments are closed.