" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

រកឃើញអង្គបដិបក្ខថ្មីជួយក្នុងការស្រាជ្រាវរក​វ៉ាក់សាំងអេដស៍

តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នកជំនាញ​ ដែល​បាន​ចុះ​ផ្សាយក្នុង​ព្រិត្តិបត្រ British Journal Nature បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អង្គបដិបក្ខខ្លាំង​ចំ​នួន​ ១៧​ប្រភេទ​ ​ដែល​ជា​ពន្លឺ​ក្នុង​ការ​​ស្រាវ​ជ្រាវ​រក​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​អរដស៍​។ អង្គបដិបក្ខ​ទាំង​ ១៧​នេះ​ គឺ​ជា​របក​គហើស​ថ្មី​ និង​ខ្លាំង​ជាង​អង្គបដិបក្ខ​ដែល​ធ្លាប់​រក​ឃើញ​ពី​មុន​។

យោង​តាម​អ្នក​ជំនាញ​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្គ្រីបភ៍ (Scripps Research Institute) នៅ​ទី​ក្រុង​ឡា ចូល​ឡា​ (​La jolla រដ្ឋ​កាលី​ហ្វូ័រ​ញ៉ាបាន​ឲ្យ​ដឹង​ថា វ៉ាក់​សាំង​ការ​ពារ​​វីរុស​ភាគ​ច្រើន​អាស្រ័យ​លើ​ការ​ជំ​រុញ​អង្គបដិបក្ខ​ដើម្បី​ឲ្យ​វា​ធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ហើយ​ដោយ​សារភាព​ប្រែ​ប្រួល​ដែល​អាច​សម្គាល់​ឃើញ​របស់​មេរោគ​ ហ៊ីវ (HIV) វ៉ាក់​សាំង​ហ៊ីវ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​នឹង​ប្រហែល​ជាចម្រាញ់​យក​នូវ​អង្គបដិបក្ខដ៏​ខ្លាំង​នោះ​។

នេះគឺ​​ជា​អ្វីដែល​ពួក​យើង​រពឹង​ថា ​អង្គបដិបក្ខ​ថ្មី​នឹង​មាន​ប្រយោជន៍​ក្នុង​វិស័យ​ស្រាវ​ជ្រាវ​វ៉ាក់​សាំង​ការពារ​ជំងឺ​អេដស៍​។ គួរ​បញ្ជាក់​ថា ជំងឺ​អេដស៍​បាន​គំ​រាម​កំ​ហែង​ជីវិត​មនុស្ស​ប្រមាណ​ ៣០​លាន​នាក់​តាំង​ពី​វា​កកើត​ឡើង​ក្នុង​ឆ្នាំ​១៩៨១ ហើយ​តាម​ការ​ប៉ាន់​ស្មាន់​របស់​អង្គការ​សហប្រជា​ជាតិ​ (​UN) បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​មាន​មនុស្ស​ប្រមាណ​ ៣៤​លាន​នាក់​ឆ្លង​មេរោគ​ហ៊ីវ​ដ៏​កាច​សាហាវ​នេះ​៕

Comments are closed.