" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

៣វិធីកាត់បន្ថយអាការៈហើមភ្នែក

អាការៈ​ហើម​ភ្នែក​ តែង​កើត​មាន​ឡើង​ជា​ញឹក​ញាប់​ចំ​ពោះ​អ្នក​ដែល​មិន​បាន​គេង​ អត់​ងងុយ​ ឬ​គេង​មិន​គ្រាប់​គ្រាន់​។ ៣វិធី​ខាង​ក្រោម​នេះ​អាច​ជួយ​លោក​អ្នក​បាន​ក្នុង​ការ​កាត់​បន្ថយ​អាការៈ​ហើម​ភ្នែក​។

១- ប្រើ​ថង់​តែ​

ថង់​តែ​ខាម៉ូ​មៃល៍ (Chamomile) អាច​ជួយ​ព្យាបាល​អាការៈ​ហើម​ភ្នែក​ ព្រោះ​តែ​ប្រភេទ​​នេះ​មាន​គុណ​សម្បត្តិ​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រលាក​ពី​ធម្ម​ជាតិ​។ ដូចនេះ​បន្ទាប់​ពី​ឆុង​តែ​រួច​អ្នក​គួរ​ទុក​ថង់​កាក​តែ​នោះ​ ក្នុង​ទូ​​ទឹក​កក​ដើម្បី​យក​មក​ប្រើ​ប្រាស់​នៅ​ពេល​ចាំ​បាច់​។

២- ប្រើ​សណ្តែក​ឡន់​តៅ​ក្លា​ស្សេ

អ្នក​គួរ​ក្លា​ស្សេ​សណ្តែក​ឡាន់​តៅ​ ឲ្យ​ត្រជាក់​រួច​ទើប​យក​វា​មក​ដាក់​លើ​ត្របក​ភ្នែក​។ វាជួយ​ឲ្យ​សរសៃឈាម​នៅ​លើ​បរិវេណ​ត្របក​ភ្នែក​ រួម​មាឌ និង​អាច​បន្ថយ​អាការៈ​ហើម​ភ្នែក​បាន​។

៣- ក្រែម​លាប​ភ្នែក​

អ្នក​គួរ​យក​ក្រែម​លាប​ភ្នែក​ទៅ​ដាក់​ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់​មុន​នឹង​យក​វា​មកលាប​នៅ​លើ​ស្បែក​ជុំ​វិញ​ត្របក​ភ្នែក​។ វា​មាន​គុណ​សម្បត្តិ​ជួយ​ឲ្យ​សរសៃ​ឈាម​រួម​មាឌ​ ដូច​សណ្តែក​ឡាន់​តៅ​ក្លាស្សេ​ដែរ។ ប៉ុន្តែ​អ្នក​គួរ​ប្រើ​ក្រែម​លាប​ភ្នែក​ដែល​សាច់​ក្រែម​ជា​ប្រភេទ​ចេល​ ព្រោះ​វា​អាច​រក្សា​ភាព​ត្រជាក់​បាន​យូរ​៕

Comments are closed.