" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

សុគន្ធនិសាដើរចេញពីទ្រនំចាស់គេចមុខ​​ពីអតីត​គូស្នេហ៍

ក្រោយ​ពី​បែកបាក់​ជាមួយ​លោកសុខ​ ជំនោ​រ មក​តារា​ចម្រៀង​សុគន្ធ និសា បាន​សម្រេច​ចិត្ត​​ដើរចេញ​ពី​ទ្រនំ​ ដែល​ធ្លាប់​ជ្រក​​​រួម​ជា​មួយ​​អតីត​គូស្នេហ៍​ហើយ។​​ បើ​តាម​​ប្រភព​ជិតដិត​នឹង​ សុគន្ធ និសា និ​យាយ​ថា មូលហេតុ​ដែល​និសា​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស អាច​​ដោយ​សារ​​មិន​ចង់​ឃើញ​មុខ​អតីត​គូ​ស្នេហ៍​​ សុខ ជំនោ​រ និង​ក៏​ដោយ​សារ​កុង​ត្រា​ច្រៀង​​ក្នុង​ផលិត​នេះ​ ​ត្រូវ​បញ្ចប់​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០១១​​ដែរ។

​​បើ​តាម​ទស្សនា​វ​ដ្តី​អង្គរ​ធំ លោក​ សុខ ជំនោ​រ អតីត​គូ​ដណ្តឹង​ សុគន្ធ និសា ដែល​ពីមុន​តែង​ធ្វើ​ជា​អ្នកនាំពាក្យ​ម្ចាស់​បេះដូង​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​និសា ចាកចេញ​ពី​ទ្រនំ​រួម​គ្នា​ឡើយ។ លោក​ សុខ ជំនោ​រ ដែល​ជា​ជំនួយការ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​និយាយ​យ៉ាងខ្លី​ថា “​និយាយ​ទៅ រឿង​របស់​គាត់​(​និសា​) ខ្ញុំ​សូម​ប្រាប់​ថា​លែង​ដឹង​តែ​ម្តង ព្រោះ​ចប់​គ្នាហើយ​! សូមទោស​! ពេលនេះ​ខ្ញុំ​កំពុង​ជាប់រវល់​បន្តិច​​” ហើយ​ក៏​បិទ​ទូរស័ព្ទ។​

តាម​ប្រភព​នានា សុគន្ធ និសា ទើបតែ​ដោះស្រាយ​បញ្ចប់​ការបែងចែក​ទ្រព្យសម្បត្តិ​រួមគ្នា​ជា​មួយ​អតីត​គូ​ ដណ្តឹង បើ​ទោះ​ជា​ពួកគេ​មិនទាន់​រៀបការ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ ដូចនេះ​ការបែកបាក់​ត្រូវធ្វើ​ទៅតាម​ផ្លូវច្បាប់។​ គួររម្លឹកថា មុន​ចូល​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស សុគន្ធ និសា ជា​អតីត​តារាចម្រៀង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ និង Spark Music ៕

Comments are closed.