" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ឱកសុគន្ធកញ្ញាកាន់តែល្បីបន្ទាប់ពីបាត់វត្ត​មានរបស់សុគន្ធនីសា

បន្ទាប់​ពី​បាត់​វត្ត​មាន​តារា​ចម្រៀង​​ដែល​មាន​​​សម្រស់​ស្រស់​ស្អាត​បែប​នារី​ខ្មែរ​​ កញ្ញា​ សុគន្ធ​ នីសា​ បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​​ជា​ច្រើន​បាន​លើក​ឡើង​ថា​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា និង​កាន់​តែ​មាន​​ឈ្មោះ​បោះ​សំ​ឡេង​​នៅ​ក្នុង​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ព្រោះ​នាង​អស់​គូ​ប្រ​ជែង​។

កញ្ញា​ ​សុគន្ធ​ នីសា​ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផលិត​កម្ម​ហង្ស​មាស​ ដែល​ជា​ទ្រ​នំ​មួយ​ធ្លាប់​​ធ្វើ​ឲ្យ​នាង​ មាន​ភាព​ល្បី​ល្បាញ​ បន្ទាប់​ពី​នាង​បាន​បញ្ចប់​កុង​ត្រា​នៅ​ក្នុង​ ផលិត​កម្ម​ដ៏​ល្បី​មួ​យ​នេះ​។ ​ការ​ចាក​ចេញ​របស់​ សុគន្ធ​ នី​សា​ តារាង​ចម្រៀង​ស្រ​គត់​ស្រគំ​ បាន​ធ្វើ​ឲ្យ​ទស្ស​និក​ជន​ជា​ច្រើន​ បាន​លើក​ឡើង​ថា​ តារាច​ម្រៀង​ ដែល​ចូល​ចិត្ត​តុប​តែង​ខ្លួន​ បែប​យុវ​វ័យ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ ពី​ស្រទាប់​យុ​វវ័យ​ កញ្ញា​ សុគន្ធ​កញ្ញា ​អាច​នឹង​ឡើង​កូដ​កាន់​តែខ្លាំ​ង​ថែម​ទៀត​ ព្រោះ​តែ​គ្មាន​គូ​ប្រ​ជែង​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ​នោះ។​

មាន​ប្រិយ​មិត្ត​ខ្លះ​ក៏​បាន​លើកឡើ​ង​ថា ​ឱក​ សុគន្ធ​កញ្ញា​ ក៏​ប្រ​ហែល​ជា​នឹងប្រ​ឈម​ជា​មួយ​ នឹង​តារា​វ័យ​ក្មេង​មួយដួង​ទៀត ​ដែល​ទើប​នឹង​ឈាន​ជើង​ចូល ​ទ្រនំហ​ង្ស​មាស​ គឺ​ កញ្ញា​ ទេព​ បូ​ព្រឹក្ស​ ដែលពេល​ថ្មីៗ​នេះ ​ផលិត​កម្ម​បាន​អនុញ្ញាត​ឲ្យ​រូ​ប​នាង​ បង្ហើរ​សំនៀង​ជា​ច្រើន​បទ​ ជា​ពិសេស​នោះ ​គឺ​តាម​រយៈបទ​ឆ្លង​ឆ្លើយ​ មនោ​សញ្ចេត​នាជា​មួយ​លោក​ ឆន​ សុវណ្ណ​រាជ​ ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ផង​ដែរ​។​

​ទស្ស​និក​ជន​និង​មិត្តៗ​យុវ​វ័យ​ដែល​និ​មយ​គាំទ្រ​តារា​ចម្រៀង​ទាំង​ពីរ​ បាន​លើក​ឡើង​ថា​ គាត់​​នឹ​ង​ទន្ទឹង​រង់​ ចាំ​អ៊ុត​មើល​ថា​តើ​ សុគន្ធ​កញ្ញា​ មាន​លទ្ធិ​ភាព​ធ្វើ​ឲ្យ​នាង​ ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ ដល់​កម្រិត​ណា​ បន្ទាប់​ពី​គ្មាន​គូ​ប្រ​ជែង​បន្ត​ទៀត​នោះ?​ ហើយ​ចំ​ណែក​កញ្ញា​ នីសា ​តើ​អាច​ស្វែង​រក​ទ្រនំ​ថ្មី​ ដែល​អាច​លើក​ស្ទួយ​ នាង​ឲ្យ​មាន​ឈ្មោះ​បោះ​សំ​ឡេង​ដូច​នៅ​ហង្ស​មាស​ ដែរ​ឫ​ទេ?​ ៕​

Comments are closed.