" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

របបទទួលទានជីវជាតិកម្ចាត់ចោលទាំងស្រុង​ខ្លាញ់ក្នុងថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម ប្រសិន​រក​ឃើញ​ទាន់​ពេល និង​កម្ចាត់​ចោល​មូលហេតុបង្ក​ជំងឺនោះ​បរិមាណ​​ខ្លាញ់​ក្នុង​ថ្លើម​អាច​ត្រូវបាន​កម្ចាត់​ទាំងស្រុង​និង​ អាចព្យាបាល​ជា ។ បច្ចុប្បន្ននេះ អ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មាន​ចំនួន​យ៉ាងច្រើន ។ ប្រសិនបើ យកចិត្តទុកដាក់​នោះ​កោសិកា​ថ្លើម​នឹង​សន្សឹមៗ​ប្រែក្លាយ​ជា​សរសៃ​ រីកចម្រើនទៅ​ជា​ក្រឹន​ថ្លើម ។

ចំពោះ​ការព្យាបាល​ខ្លាញ់​រុំ​ថ្លើម​ត្រូវ​ព្យាបាល​ចំ​មូលហេតុ ហើយ​របប​ទទួល ទាន​សមស្រប​មួយ​គឺ​សំខាន់​បំផុត គឺ​ត្រូវ​ទទួលទាន​គ្រប់​សារជាតិ​ប្រូតេអ៊ីន ដោយ​សមស្រប ​មាន​ប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់ គួរ​ប្រើប្រាស់​មិន​ក្រោម ១២០​ក្រាម​ក្នុង​មួយថ្ងៃ ។​

​ការ​ស្រូប​យក​ស្ករ​ មានប្រយោជន៍​សម្រាប់​ការ​បញ្ចុះទម្ងន់ និង​ព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ល្អ​ជាង​ការបន្ថយ​បរិមាណ​ខ្លាញ់ ។ គួរ​ផ្គត់ផ្គង់​ឱ្យ​សរីរាង្គ​នូវ​ចំណីអាហារ​មាន​បរិមាណជាតិ​ស្ករ​ទាប ពិសេស​មិន​ទទួលទាន​ស្ករអំពៅ នាំ​មាន​ស្ករ​ច្រើន ។

ប្រេង​រុក្ខជាតិ​មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល និង​មាន​អាស៊ីត​ខ្លាញ់​ចាំបាច់​មាន​ឥទ្ធិពល​ល្អ​គួរសម​ក្នុង​ការ​កម្ចាត់​ ជាតិ​ខ្លាញ់ អាច​បង្ការ ឬ​កម្ចាត់​ការប្រែប្រួល​អំពី​ខ្លាញ់​ក្នុង​កោសិកា​ថ្លើម មាន​ប្រយោជន៍​បំផុត​សម្រាប់​ការព្យាបាល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ។​

ថ្លើម​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ ពេល​ថ្លើម​ត្រូវឈឺ នោះ​លទ្ធភាព​រក្សាទុក​នោះ​ថយចុះ ។ ប្រសិន​មិន​បំពេញ​ទាន់ពេល​នឹងធ្វើឱ្យ​សរីរាង្គ​ខ្វះ​វីតាមីន ។ ដើម្បី​ការពារ​និង​បង្ការ​ភាព​របួស​ដោយ​សារជាតិ​ពុល បង្ក​ឱ្យ​កោសិកា​ថ្លើម ត្រូវ​ផ្គត់ផ្គង់​នូវ​ចំណីអាហារ​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ ដូច ជា​អាហារ​ផ្ទុក​វីតាមីន​ក្រុម B និង​វីតាមីន C វីតាមីន​ A D E K  និង​វីតាមីន B11​។​

គួរ​ទទួល​ទាន​ឱ្យបាន​ច្រើន​នូវ​បន្លែ ផ្លែឈើ ពពួក​ផ្សិត​ដើម្បី​ធានា​គ្រប់គ្រាន់​បរិមាណ​ជាតិ​សរសៃ ។ ធ្វើ​ដូច្នេះ គឺ​អាច​ផ្គត់ផ្គង់​បន្ថែម​វីតាមីន និង​សារជាតិរ៉ែ​ផង និង​ល្អ​សម្រាប់​ការ​បំប្លែង​បញ្ចេញ​ជាតិ​កាកសំណល់​ចេញ​ក្រៅ​សរីរាង្គ​ផង។

កាឡូរី ​ខ្ពស់​ពេក​នឹង​ធ្វើឱ្យ​ខ្លាញ់​ប្រមូលផ្តុំ​ច្រើន កាន់តែ​ជំរុញ​លឿន​ដំណើរការ​សន្សំទុក​ខ្លាញ់​នៅ​ថ្លើម ។ ត្រូវ​កំហិត​បរិមាណកាឡូរី​ដោយ​សមល្មម ធ្វើឱ្យ​ទម្ងន់​ថយ​ចុះ​សន្សឹមៗ​ដែល​មាន​ប្រយោជន៍​សម្រាប់ការស្តារ​ឡើង​វិញ​ សមត្ថកិច្ច​ថ្លើម ៕

Comments are closed.