" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

យក់ឋិតរដ្ឋាសម្ងំនៅសហរដ្ឋអាមេរិក

សាច់​ញាតិរបស់ យក់ ឋិតរដ្ឋា ​​​បង្ហើប​ថា ​​​នាង​​ជាប់​​ច្រៀង​នៅ​ទឹក​ដី​អាមេរិក​​​​​​​ បាន​ជា​បាត់​មុខ​មួយ​​រយៈ​កាល​ចុង​ក្រោយ​នេះ​ ពោល​​នាង​ អវត្ត​មាន​​តាម​កញ្ចក់​​ទូរទស្សន៍​​និង​concert ផ្សេង​​​ៗ​។ ការ​បាត់​មុខ​របស់​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​​ប្អូន​​ប្រុស​​​​​​​ របស់​នាង​ប្រាប់​ថា​​​​ យក់​ឋិតរដ្ឋា​​ ច្រៀង​បាន​រយៈ​ពេល​មួយ​ខែ​ហើយ​ក្នុង​រយៈ​ពេល​៣​ខែ​ដែលនាងត្រូវច្រៀងនៅ​សហរដ្ឋ​ អាមេ​រិក​តាម​ការ​អញ្ជើញ​របស់សមាគម​។

ប្អូន​ប្រុស​បង្កើត​របស់​អ្នកនាង ​យក់ ឋិតរដ្ឋា ​​​​​​​នៅ​មិន​​ទាន់​ហ៊ាន​ប្រាប់​​ជាក់​លាក់​នៅ​ឡើយ​ទេ​​​ ដោយ​គ្រាន់​តែ​ប្រាប់​ថា​​កាល​ពី​ខែ​តុលា​កន្លង​ទៅ​​បង​ស្រី​ខ្លួន​ត្រូវ​ បាន​សមាគម​ចម្រៀង​ខ្មែរ​នៅ​ឯ​សហរដ្ឋ​អាមេរិក​​អញ្ជើញ​​​ទៅ​ចូល​រួម​ សម្ដែងConcert នៅ​ទី​នោះ។

អ្នកនាង ​យក់ ឋិតរដ្ឋា ​បាន​ចាក​ចេញ​ពី​ផលិតកម្ម Big man ក្នុង​​កំឡុង​ឆ្នាំ​២០១០-​២០១១​នេះ​។ អ្នកនាង​នឹង​បន្ត​ទៅ​ច្រៀង​នៅ​ផលិតកម្ម​ណា​ទៀត​​​នោះ​​គេ​នៅ​មិន​ទាន់​ដឹង​ ច្បាស់​នៅ​ឡើយ​ទេ។ ទោះ​ជា​នាង​ស្ងាត់​បន្តិច​ពី​សិល្បៈ​ចម្រៀង តែ​បើ​ក្រឡេក​មើល​សន្ទុះ​គាំទ្រ​នាង​លើ​​ផ្ទាំង​អាណាចក្រ​តារា​វិញ នង​ទទួល​បាន​ផ្កាយ​បួន​កន្លះ ស្មើ​នឹង​កញ្ញា សុខ ពិសី៕

Comments are closed.