បង្កើនផ្លែឈើកាត់បន្ថយសាច់ជួយជម្រុញសិច
បុរសដែលចង់ធ្វើឲ្យជីវិតសិចមានភាពល្អប្រសើរ ក៏ដូចជាបង្កើនលទ្ធភាពបង្កកំណើត គួរតែកាត់បន្ថយការញ៉ាំសាច់ក្រហម កាហ្វេ និងជាតិអាល់កុល ហើយបន្ថែមលើនេះ បុរសក៏ចាំបាច់ត្រូវបង្កើនការញ៉ាំផ្លែឈើឲ្យបានច្រើន ដើម្បីជម្រុញឲ្យកាន់តែខ្លាំងថែមទៀត។
ការស្រាវជ្រាវថ្មីបំផុតមួយបានគាប់បង្ហើបរកឃើញថា ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងភាពធាត់ជ្រុល ពិតជាប៉ះពាល់ដល់ប្រពន្ធបន្តពូជរបស់បុរសខ្លាំងណាស់ ដោយសារតែវាអាចកាត់បន្ថយនូវទឹកកាម និងប៉ះពាល់ដល់សមត្ថភាពនៃទឹកកាមក្នុងការហែលទៅជួបនឹងស៊ុត។
ការសិក្សាដដែលនេះ ក៏បានបញ្ជាក់ដែរថា បុរសដែលផឹកគ្រឿងស្រវឹងជាប្រចាំ និងញ៉ាំអាហារមិនត្រឹមត្រូវ គឺបានធ្លាក់ចុះនូវលទ្ធភាពបង្កកំណើត។ ទឹកកាម គឺមានផលប៉ះពាល់អវិជ្ជមានពី សន្ទស្សន៍ម៉ាស់ក្នុងខ្លួនមនុស្ស (BMI) និងគ្រឿងស្រវឹង ឬជាតិអាល់កុល ខណៈដែលអាហារដែលត្រឹមត្រូវនឹងផ្ដល់មកវិញនូវផលវិជ្ជមាន៕







