" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

លេបថ្នាំប៉ារ៉ាសេតាម៉ុលច្រើនពេកនាំអោយ​ខូចថ្លើម

ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស​បាន​ព្រមាន​ថា ការ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​​ម៉ុ​ល​ជា​ប្រភេទ​ថ្នាំ​គ្រាប់ និង ជា​ប្រភេទ​ថ្នាំ​ព្យាបាល​ជំងឺ​ផ្តា​សាយ​ច្រើនពេក​វា​អាច​នឹង​សម្លាប់​​អ្នក​ បាន ។ ជន​រង​គ្រោះ​​នៃ​ការ​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ច្រើន​ជ្រុល​មិនបាន​ដឹងថា​ ចំនួន​ថ្នាំ​ដែល​ពួកគេ​​លេប​អាច​នឹងធ្វើ​ឲ្យ​ស្លាប់​តែ​ក្នុងពេល​២​ឬ​៣​ថ្ងៃ ​តែប៉ុណ្ណោះ​នោះទេ ។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ​ក៏បាន​ចង្អុលបង្ហាញ​ផងដែរ​ថា មនុស្ស​ជា​ច្រើន​​នឹង​នាំគ្នា​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ ឱសថ​ផ្សំ​ដែលមាន​ផ្ទុក​សារធាតុ​ថ្នាំ​នេះ​នៅ​​រដូវ​រងារ​នេះ​ដើម្បី​ កំចាត់រោគ​ផ្តាសាយ និង គ្រុន ហេតុនេះហើយ​វា​គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដ៏​សុវត្ថិភាព និង មាន​ប្រសិទ្ធភាព​នៅពេលដែល​យើង​លេប​វា​ក្នុង​ចំនួន​ដ៏​ត្រឹមត្រូវ ។​

នៅក្នុង​ការសិក្សា​របស់ក្រុម​ស្រាវជ្រាវ​មួយ​ ដែលដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Kenneth Simpson បាន​វិភាគ​ទិន្នន័យ​ពី​អ្នកជំងឺ ៦៦៣ នាក់​ដែល​គេ​បញ្ជូន​មកកាន់​គិលានដ្ឋាន Edinburgh Royal Infirmary នៅ​ចន្លោះ​ឆ្នាំ ១៩៩២ និង ២០០៨ ជាមួយនឹង​ការ​ខូច​ថ្លើម​ដោយសារ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ។ ពួកគេ​បាន​រកឃើញ​មនុស្ស ១៦១ នាក់​មាន​អាយុ​ជា​មធ្យម ៤០​ឆ្នាំ​បាន​លេប​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ច្រើន​ហួសកំណត់ ជាធម្មតា​ពួកគាត់​ប្រើ​ថ្នាំ​នេះ​ដើម្បី​បំបាត់​ឈឺពោះ​និង​ឈឺ​ខ្នង ឈឺធ្មេញ និង ឈឺក្បាល​ជាដើម ។​

ក្រុម​អ្នកស្រាវជ្រាវ​ព្រមាន​ថា វា​ពិតជា​ងាយស្រួល​ខ្លាំងណាស់​ក្នុងការ​បង្កើន​កំរិត​ថ្នាំ​ដែល​ត្រូវ​ប្រើ​ ដោយ​មិនដឹង​ពី​គ្រោះថ្នាក់​របស់​វា ។ ដូច្នេះ ការ​លេបថ្នាំ​គ្រាប់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​​កំរិត ៥០០ មី​លី​ក្រាម ចំនួន​៨​គ្រាប់​ក្នុង​មួយថ្ងៃ​ដែល​ស្មើនឹង​៤​ក្រាម​នោះ គួរតែ​ជា​កំរិត​ថ្នាំ​ដែល​ត្រូវ​លេប​ជា​អតិបរមា​ក្នុង​មួយថ្ងៃ​នោះ​ហើយ ៕

Comments are closed.