ថ្នាំក្រវីក្បាលជាថ្នាំញៀនដ៏គ្រោះថ្នាក់បំផុត
ថ្មីៗនេះអ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ថ្នាំសប្បាយ ឬថ្នាំក្រវីក្បាល (Date Rape Drugs) ដែលកំពុងជាទីពេញនិយមរបស់ក្រុមវ័យជំទង់ និងក្រុមអ្នកចូលចិត្តសប្បាយនោះ ត្រូវបានចាប់ទុកជាថ្នាំសណ្តំប្រសាទ និងជាថ្នាំញៀនមួយប្រភេទ។
ចំពោះថ្នាំប្រភេទនេះជាថ្នាំដែលមានគ្រោះថ្នាក់ខ្លាំងបំផុត ហើយទោះបីថ្នាំនេះនៅមិនទាន់មានលទ្ធផលការស្រាវជ្រាវថា មានឥទិ្ធពលយ៉ាងណាក៏ដោយ ប៉ុន្តែការយកថ្នាំងងុយគេងគ្រាប់ប្រភេទមកផ្សំចូលគ្នា នឹងមានឥទិ្ធពលសណ្តំប្រសាទ ដោយផ្ទាល់ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពបាន៕







