" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អត្រាមរណៈភាពដោយសារអេដស៍នៅទូទាំង​សកលលោកបានធ្លាក់ចុះ២១ភាគរយ

ទិន្នន័យ​បានមកពីអង្គាការ UNAids បាន​លើកឡើងថា អត្រា​មរណៈភាព​ដោយសារ​អេដស៍​​​​​​កំពុង​ស្ថិតនៅ​កំរិត​ទាប​បំផុត​ក្នុង​ចំនួន ២១​ភាគរយ​ចាប់តាំងពី​ការកើនឡើង​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០០៥ ។​ យោងតាម ​របាយការណ៍​របស់ UNAids ប្រចាំឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​​​​​​​ថា ទូទាំង​សកលលោក ចំនួន​អ្នក​ឆ្លង​រោគ​ហ៊ី​វ​ក្នុង​ឆ្នាំ ២០១០​បាន​ធ្លាក់ចុះ​២១​ភាគរយ ពី​ចំណុច​ខ្ពស់បំផុត​​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ១៩៩៧ ។

ការធ្លាក់ចុះ ​ទាំង​ការឆ្លង​និង​ការស្លាប់​គឺ​កើតឡើង​ដោយសារ​ការពង្រីក​វិសាលភាព​ដ៏​ សំខាន់​​​​​ក្នុង​ការទទួល​បានការ​ព្យាបាល ។ អនុប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​គឺ​លោ​កមី​ខេ​ល ស៊ី​ឌី​បេ​​បាន​និយាយថា “​យើង​ជិត​រកឃើញ​នូវ​ការព្យាបាល​ដ៏​សំខាន់​មួយ​ហើយ​” ។​

លោក​ បន្ថែមទៀតថា សូម្បីតែ​កំពុងស្ថិត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​លំបាក​ក៏ដោយ ក៏​ប្រទេស​ជា​ច្រើន​កំពុងតែ​បញ្ជូន​នូវ​លទ្ធផល​ក្នុងការ​ឆ្លើយតប​ទៅនឹង​ ជំងឺអេដស៍​របស់ខ្លួន ។ យើង​បាន​ឃើញ​នូវ​ការកើនឡើង​យ៉ាង​ធំ​ក្នុងការ​ឈានដល់​ការព្យាបាល​ហ៊ី​វ​ ដែលមាន​ឥទ្ធិពល​គួរ​ឲ្យ​កត់សម្គាល់​លើ​ជីវិត​របស់​មនុស្ស​គ្រប់​ទីកន្លែង ។​ UNAids និយាយថា ការព្យាបាល​បង្ការ​ពី​ការឆ្លង​រោគ​ហ៊ី​វ​ទាំងស្រុង​ទំនងជា​ត្រូវ​បង្ហាញ​ឲ្យ ​ឃើញ​នៅ ៥​ឆ្នាំ​ទៀត ខណៈ​ប្រទេស​ជា​ច្រើន​​កំពុង​ពង្រឹង​ការព្យាបាល​ឲ្យ​កាន់តែ​​ប្រសើរឡើង ៕​

Comments are closed.