" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីសាស្ត្រការពារការឆ្លងរាលដាលមេរោគ​អេដស៍

ជំងឺ​អេដស៍ ​(HIV/AIDS) នៅ​តែ​ជា​បញ្ហា​មួយ​យ៉ាង​ក្ដៅ​គគុក​​កំពុង​យាយី​ដល់​សុខភាព​ប្រ​ជា​ពលរដ្ឋ​កម្ពុជា ​និង​មនុស្សម្នា​​នៅ​ទូទាំង​ពិភព​លោក​ ដែល​​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ បើ​យើង​ទាំង​អស់​គ្នា​យល់​ដឹង​ និង​រួមគ្នា​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នោះ​នៅ​ថ្ងៃ​អនាគត​មេរោគ​អេដស៍​នឹង​ត្រូវ​បាន​កាត់​បន្ថយ ​ហើយ​អាច​លុប​បំបាត់​បាន​ទាំង​ស្រុង​ជា​មិន​ខាន។

យើង​ដឹង​ហើយ​ថា​អេដស៍​គឺ​ជា​ជំងឺ​ឆ្លង​ ​​ដ៏​កាច​សាហាវ​ប៉ុន្តែ​យើង​​អាច​ការ​ពារ​បាន។ ការ​យល់​​​ដឹង​ពី​វិធី​នៃ​ការ​ការ​ពារ​មេរោគ​អេដស៍​គឺ​ជា​បេះ​ដូង​នៃ​សុខភាព។ មេរោគ​អេដស៍​ឆ្លង​តាម​ការ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​មិន​ត្រឹម​ត្រូវ​ឬ ​មិន​បាន​ប្រើ​ស្រោម​ជា​មួយ​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​ថា ​មេរោគ​នេះ​ឆ្លង​តាម​ឈាម ដោយ​សារ​ការ​ប្រើ​គ្រឿង​ញៀន​ចាក់​ទម្លុះ​ស្បែក​ឬ​ចាក់​ថ្នាំ​ម្ជុល​​រួម​គ្នា ​​ និង​ការ​បញ្ចូល​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ ម្យ៉ាង​វិញ​ទៀត​មេរោគ​នេះ​អាច​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ ជាពិសេស​នៅ​ពេល​សម្រាល​។

ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ យុវវ័យ​កុំ​ឆាប់​ប្រឡូក​​ក្នុង​ការ​រួម​ភេទ​ពេក​ គឺ​ត្រូវ​ប្រើ​​ជំនាញ​​ចរចា ចេះ​ដោះ​សារ និង​ពន្យារ​ពេល​រួម​ភេទ​រហូត​ដល់​ថ្ងៃ​រៀប​ការ តែ​ចំពោះ​យុវវ័យ​ដែល​មាន​សកម្ម​ភាព​ផ្លូវ​ភេទ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ត្រូវ​ប្រើ​ស្រោម​អនាម័យ​គ្រប់​ពេល​​និង​ត្រូវ​ ពិនិត្យ​ឈាម​មុន​ពេល​រៀប​ការ​ មិន​ត្រូវ​​ប្រើ​ម្ជុល សឺរ៉ាំង​ឬ​របស់​មុត​ស្រួច​រួម​គ្នា​ឡើយ​ ហើយ​ត្រូវ​ជៀស​វាង​ការ​ប្រើ​គ្រឿង​ញៀន​ជា​ដាច់​ខាត៕

Comments are closed.