ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

គ្រោះថា្នក់នៃជំងឺ រួញលិង្គ

នៅ​ពេល​ដែល​ពួក​ប្រុសៗ​ ទាំង​តូច​ទាំង​តូច​ មាន​ការ​ឈឺចាប់​អួល​បន្ដិច​ និង​ឈឺ​ផ្ទួនៗ​ត្រង់​លិង្គ​គេ​អាច​ទៅ​ពិគ្រោះ​ជា​មួយ​លោក​គ្រូពេទ្យ​ ហើយ​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ ជំងឺ​បែប​នេះ​​ច្រើន​កើត​នៅ​លើ​មនុស្ស​ប្រុស​គ្រប់​វ័យ​មិន​ថា​ចាស់​ក្មេង​នោះ​ទេ​។​ ប៉ុន្ដែ​ជា​ទូ​ទៅ​ ក្មេង​ប្រុស​អាយុ​​ចាប់​ពី​ ៩​ឆ្នាំ​ ទៅ​ ១៣​ឆ្នាំ​តែង​តែ​ជួប​ប្រទះ​ជា​ញឹក​ញាប់​ជាង​គេ​។​

ជំងឺ​រួញ​លិង្គ​នេះ​កើត​មាន​ឡើង​ដោយ​សារ​តែការ​ធា្លក់​ ឬ​លោត​ធ្វើ​អ្វី​មួយ​ តែ​វា​ក៏​មិន​អាច​កើត​​មាន​គ្រប់​ពេល​ដោយ​មិន​ដឹង​ខ្លួន​ជា​មុន​នោះ​ទេ​ ដូច​ជា​ក្រោយ​ពេល​ប្រឹង​លេង​កីឡា​ ឬ​នៅ​ពេល​ដេក​ជា​ដើម​។​ហេតុ​ដែល​នាំ​ឱ្យ​កើត​រោគ​នេះ​គឺ​បណ្ដាល​មក​ពីភាព​ខ្វះខាត​នៃ​សរសៃ​​​​​ចងមួយចំនួនដែលរារាំងមិនឱ្យលិង្គធ្វើចលនាបាន។

នៅ​ពេលដែលលិង្គកម្រើកហើយមិនអាចត្រឡប់មករកសភាពដើមវិញ និងឋិតនៅរួញ ឬ​លឹបចូលទៅផ្នែកខាងក្នុងរបស់លិង្គ បែបនេះនឹងធ្វើឱ្យចលនាឈាមរត់ត្រូវគាំង។ ពេល​នោះ​នឹងកើតមានការឈឺចាប់ខ្លាំង​ ហើយ​ចុង​លិង្គ​ឡើង​ក្រហម​ និង​ហើម​ប៉ោ​​ង​។​ អ្នក​ដែល​កើត​រោគ​នេះ​នឹង​មាន​ការ​ក្អួត​ចង្អោរ​ ប៉ុន្ដែ​កំដៅ​រាង​កាយ​គឺ​ដូច​ធម្មតា​។​

ក្រោយ​ពី​ការ​វះកាត់​ អ្នក​ជំងឺ​នឹង​មិន​ទទួល​ផល​វិបាក​ និង​ស្លាក​ស្នា​ម​អ្វី​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិន​មិន​បាន​វះ​កាត់​នោះ​ទេ​ លិង្គ​នឹង​កើត​ជាដំ​បៅរ​លួយ​ លិង្គ​នឹង​រួញ​តូច​ជា​លំដាប់​ និង​ស្វិត​ដោយ​ឯក​​​​ឯង​ពេល​នោះ ​អ្នក​ជំងឺ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​សមត្ថភាព​បន្ដ​ពូជ​ជា​មិន​ខាន​៕​

1 Comment

  1. i like healthcambodia

Leave a Response