ចូលគេងយឺតអាចបង្កការឡើងទម្ងន់ និងជំងឺផ្សេងៗ
មានមិត្តយុវវ័យមួយចំនួន តែងតែចូលគេងយឺត ដោយសារតែហេតុផលការងារ និងកិច្ចការផ្ទាល់ផ្ទាល់ខ្លួនផ្សេងៗ។ ការចូលគេងយឺតបែបនេះ បើតាមក្រុមអ្នកស្រាវជ្រាវមួយចំនួន បង្ហាញថា អាចនឹងបង្កបញ្ហាឡើងទម្ងន់ និងជំងឺផ្សេងៗបាន។ ការសិក្សាមួយ បានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិឈ្មោះថា Obesity ដែលបានស្រាវជ្រាវទៅលើការចូលគេងយឺតរាល់យប់ បង្ហាញថា អាចនឹងបណ្ដាលឲ្យញ៉ាំច្រើន និងឡើងទម្ងន់ឆាប់រហ័ស។
ការសិក្សានេះបានពិនិត្យទៅលើក្មេងជំទង់៥១នាក់ ដែលក្នុងនោះ២៣នាក់ ចូលគេងយឺត និង២៨នាក់ទៀតចូលគេងតាមពេលធម្មតា។ នៅពេលនោះ ការសិក្សា បានបង្ហាញថា អ្នកដែលចូលគេងយឺតញ៉ាំច្រើនជាងមុន។ បើគិតទៅលើទំហំ នៃអាហារ ដែលបានបរិភោគ អ្នកចូលគេងយឺតញ៉ាំអាហារដែលមានថាមពលប្រមាណ២៤៨កាឡូរីក្នុង មួយថ្ងៃ ច្រើនជាងអ្នកដែលចូលគេងទៀតទាត់ពីរដង។
ការសិក្សាដដែល ក៏បានបង្ហាញផងដែរថា អ្នកដែលចូលគេងយឺត អាចនឹងធ្វើឲ្យ សន្ទស្សន៍ម៉ាសសារពាង្គកាយ (BMI) ឡើងកាន់តែខ្ពស់ គឺខ្ពស់ជាងអ្នកដែលចូលគេងធម្មតា ដែលកត្តានេះនឹងបណ្ដាលឲ្យសុខភាពប្រឈមមុខនឹងជំងឺជាច្រើនទៀត ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម៕







