ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

យុវវ័យដែលទទួលទានអំបិលតិចអាចកាត់​បន្ថយគ្រោះថ្នាក់នាពេលអនាគត

មាន​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា​​ យុវវ័យ​ដែល​ទទួល​ទាន​អំបិល​តិច​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នាពេល​អនាគត​​ដូចជា​ ជំងឺ​លើស​ឈាម​ ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​។​ ការ​កាត់​បន្ថយ​បរិមាណ​អំបិល​នៅ​ក្នុង​អាហារ​​ អាច​ធ្វើ​ឲ្យ​យុវវ័យ​រស់​នៅ​បាន​អាយុ​វែង​ជាង​មុន​​ដោយ​គ្មាន​​ការ​ព្រួយ​ បារម្ភ​ពី​ជំងឺ​លើស​ឈាម​។

អត្ថប្រយោជន៍​ផ្សេង​ទៀត​នៃ​ការ​ទទួល​ទាន​អំបិល​តិច​គឺ​យើង​ អាច​ផ្លាស់​ប្តូរ​រស់ជាតិ​របស់​អាហារ​​បាន​ និយាយ​រួម​គឺ​ធ្វើ​ឲ្យ​វា​​មាន​រស់​ជាតិ​សាប​ជាង​មុន​។​ អ្នក​និពន្ធ​ការ​សិក្សា​នេះ​បាន​ចង្អុល​បា្រប់​ថា​ នៅ​ក្នុង​​សហរដ្ឋអាមេរិច​ យុវវ័យ​គឺ​ជា​​អតិថិជន​សំខាន់​ជាង​គេ​ដែល​ទទួល​ទាន​​អំបិល​ ៩​ ក្រាម​ក្នុង​១ថ្ងៃ​ ដែល​នេះ​ជា​កំរិត​ខ្ពស់​ជាង​គេ​បើ​ធៀប​ជាមួយ​ក្រុម​អតិថិជន​ផ្សេង​ៗ​ទៀត​។

នៅ​កំរិត​ ៣,៨០០ មីលីក្រាម​នៃ​ សូដ្យូម​គឺ​ស្មើ​នឹង​ពីរ​ដង​នៃ​កំរិត​អនុសាសន៍​ AHA សំរាប់​ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ (១,៥០០ មីលីក្រាម​)។ យោង​ទៅ​តាម​អ្នកសិក្សា​បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​កំរិត​អំបិល​ ៣​ក្រាម​ក្នុង​អាហារ​រៀងរាល់​ថ្ងៃ​ អាច​កាត់​បន្ថយ​កំរិត​គ្រោះ​ថ្នាក់ពី​ជំងឺ លើស​ឈាម​​បាន​ពី​ ៤៤ ទៅ​ ៦៣ ភាគរយ​ សំរាប់​យុវវ័យ និង​ពី​​ ៣០ ទៅ​ ៤៣ ភាគរយ​ សំរាប់​មនុស្ស​អាយុ​ពី​ ៣៥ ទៅ​ ៥០ ឆ្នាំ៕

Leave a Response