" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បុរសស្រលាញ់ភេទដូចគ្នាងាយឆ្លង​មេរោគអេដស៍

តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​ជំ​នាញ​ផ្នែក​សុខភាព​បាន​ឲ្យ​ដឹង​ថា ក្រុម​បុរស​ស្រ​លាញ់​ភេទ​ដូច​គ្នា​ជា​ក្រុម​បុគ្គល​ដែល​មាន​អត្រា​ប្រឈម​នឹង​ជំ​ងឺ​អេដស៍​ច្រើន​បំ​ផុត​ ដោយ​សារ​តែ​ការ​រួម​ភេទ​តាម​​មាត់​ និង​ទ្វាធំ​ ទើប​ធ្វើ​ឲ្យ​កើត​មាន​ការ​កកិត​ច្រើន​ជាង​តាម​ទ្វារ​មាស​។

បច្ចុច្បន្ន​នេះ​គេរក​ឃើញ​ថា ចំ​នួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ (​HIV) ទោះ​បី​ជា​មាន​ការថយ​ចុះ​ជាង​មុន​ច្រើន ប៉ុន្តែ​មាន​អត្រាឆ្លង​មេរោគ​ហ៊ីវ​កើន​ឡើង​ក្នុង​ចំ​ណោម​ក្រុម​បុរស​ស្រ​លាញ់​ភេទ​ដូច​គ្នាន​ ដោយ​សារ​សា​មី​ខ្លួន​ខ្លះ​មិន​បាន​ដឹង​ខ្លួន​ផង​។

ហេតុ​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​បុរសស្រ​លាញ់​ភេទ​ដូច​គ្នា​គួរ​ទៅ​ពិនិត្យ​សុខភាព​ ពិសេស​ពិនិត្យ​ឈាម​រក​មេរោគ​ហ៊ីវ​ឲ្យ​បាន​យ៉ាង​ហោច​ម្តង​ក្នុ្ង​មួយ​ជីវិត​។ ប្រសិន​បើ​រក​ឃើញ​មេរោគ​ហ៊ីវ​ត្រូវ​ប្រញាប់​ទទួល​ការ​ព្យា​បាល​ភ្លាម​ៗ​ តាម​រយៈ​ការ​ទទួល​ទាន​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​វី​រុស​ បង្ការ​ការ​ចម្លង​មេរោគ​ ទៅ​ឲ្យ​អ្នក​ដទៃ​ និង​ដើម្បី​សាមី​ខ្លួន​មាន​អាយុ​វែង​ជាង​​មុន។

ដូច្នេះ​ក្រុម​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ត្រូវ​ប្រើ​ស្រោម​អនាម័យ​ជា​ចាំ​បាច់​ នៅ​ពេល​ចង់​រួម​ភេទ​ ដើម្បី​បង្ការ​ការ​ឆ្លង​ និង​ចម្លង​មេរោគ​ហ៊ីវ​ (HIV) ឬអេដស៍​​​ (AIDS)៕

Comments are closed.