ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អូរ៉ាល់សិចបង្កមហារីកមាត់ និងបំពង់ក

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​​៦៤​ភាគរយ​នៃ​​​មហារីក​មាត់ ​ក្បាល​ និង​ក ​ក្នុង​សហរដ្ឋ​អាមេរិក​​ បណ្ដាល​មក​ពី​​វីរុស ​Human​ Papillomavirus ​(HPV) ​ដែល​ជា​ទូទៅ​​រាល​ដាល​ពី​ការ​ធ្វើ​អូរ៉ាល់​សិច។ ​នេះ​បើ​តាម​​​របាយការណ៍​របស់​ ​វិទ្យុ​ជាតិ​សាធារណៈ​ (NPR)។​ ​​​អ្នក​បន្ត​ឱរ៉ាល់​សិច​កាន់​តែ​ច្រើន​ ​ភាព​ប្រឈម​នឹង​ការ​វិវត្តន៍​មហារីក​ប្រភេទ​នេះ​ ​ក៏​ច្រើន​ដែរ។

មនុស្ស​ដែល​មាន​ដៃ​គូ​ចាប់ពី ៦​នាក់​ឡើង​​​ក្នុង​ជីវិត​ ដែល​ធ្វើ​អូរ៉ាល់​សិច​នៅ​ពេល​រួម​ភេទ ​មាន​​​​ការ​ប្រឈម​នឹង​ជំងឺ​មហារីក ​៨​ដង​ច្រើន​ជាង បើ​ប្រៀបធៀប​នឹង​​មនុស្ស​ធម្មតា​ដែល​មិន​ធ្លាប់​ធ្វើ​អូរ៉ាល់​សិច។

ដំណឹង​នេះ ​បាន​​ដាស់​ស្មារតី​​ឪពុកម្ដាយ​មួយ​ចំនួន​ ដែល​កំពុង​បារម្ភ​​ពី​ការ​ញៀន​​អូរ៉ាល់​សិច​របស់​កូន​ៗ​ពួក​គេ។ របាយការណ៍​បាន​បន្ត​ថា ​យុវវ័យ​ក្នុង​ពេល​បច្ចុប្បន្ន​​យល់​ថា​ការ​​ធ្វើ​អូរ៉ាល់​​សិច​ជា​រឿង​ ធម្មតា​ ​​មាន​សុវត្ថិភាព​ និង​​មាន​​គ្រោះថ្នាក់​តិច​ជាង​ការ​រួមភេទ​ពិត​ប្រាកដ​។

តាមរយៈ​ សមាគម​មហារីក​មាត់ (OCF) ​បាន​គូស​បញ្ជាក់​ថា ​ឆ្នាំ​នេះ ​ជនជាតិ​អាមេរិក ៣៧. ០០០​នាក់ ​នឹង​ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ រក​ជំងឺ​​​មហារីក​មាត់​និង​​បំពង់​ក។ ​ហើយ​មនុស្ស​ ៨. ០០០​នាក់​ នឹង​ស្លាប់​ដោយ​រោគ​មហារីក​នេះ៕

Leave a Response