" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

សញ្ញាមួយចំនួនបញ្ជាក់ពីការកើត​មានជំងឺថ្លើម

ថ្លើម​គឺ​ជា​សរី​រាង្គមួយ​ប្រភេទ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​យើង​ វា​​មាន​តួនាទី​ចម្រុះ​ច្រើន​ ជា​ពិសេស​ថ្លើម​មាន​មុខ​ងារ​ជួយ​គាំ​ទ្រ​ដល់​សរី​រាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន​។ តួនាទី​សំ​ខាន់​បំ​ផុត​មួយ​របស់​ថ្លើម​ គឺ​ចម្រាញ់​យក​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាង​កាយ​របស់​យើង​។ នៅ​ពេល​ណា​ថ្លើម​មាន​ជំងឺ​ ដូច​ជា​រលាក​ធ្ងន់​ធ្ងរ​ដែល​មិន​អាច​ធ្វើ​ការ​ចម្រាញ់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន​មនុស្ស​នឹង​ត្រូវ​ស្លាប់​។

ជំងឺ​ដែល​កើត​មាន​ចំ​ពោះ​ថ្លើម​ភាគ​ច្រើន​បំ​ផុត​ គឺ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ (A,B,C,D,E)​គ្រូ​ពេទ្យ​ជំនាញ​ខាង​ប្រព័ន្ធ​រំ​លាយ​អាហារ​ និង​ជំងឺ​ថ្លើម​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំ​ណោម​ប្រភេទ​រលាក​ថ្លើម​ទាំង​នេះ​មាន​ប្រភេទ​ខ្លះ​នាំ​ឲ្យ​មាន​លក្ខណៈរុំារ៉ៃធ្ងន់​ធ្ងរ​ ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​។

សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ពី​ការកើត​ជំងឺ​ថ្លើមមាន​ដូច​ជា​ តប់​ប្រមល់​ ឆាប់​ខឹង​ ឆេវឆាវ​ និង​ភិត​ភ័យ​ ។ ឈឺ​ចុក​រួយ​ត្រង់​ត្រ​គៀក​ជា​រៀង​រាល់​លើក​មាន​អាការៈរឹង​រិតសាច់​ដុំ​ក្បាល​ពោះ​ ឈឺ​ពោះ​ញឹក​ញាប់​ ឬ​មាន​អាការៈ​ក្តៅ​នៅ​ដើម​ទ្រូង​។

-ពិបាក​ក្នុង​ការ​ទទួល​ទាន​ដំ​ណេក​ឲ្យ​លង់​លក់​ រមែង​ងងុយ​ដេក​នៅ​ពេល​ថ្ងៃ​ និង​អស់​កម្លាំង​។ មាន​អារម្មណ៍ហាក់​ដូច​ជា​មាន​អ្វី​ស្ទះ​នៅ​បំ​ពង់​ក​លេប​ក៍​មិន​ចូល​ ខ្ចាក់​ក៏​មិន​ចេញ​ និង​ធុញ​ថប់​ចំ​ណី​អាហារ​ តឹង​ពោះ​គ្មាន​រំ​លាយ​អាហារ​ និង​ភើជាញឹក​ញាប់​។ ស្បែក​មុខ​ស្លេក​ពណ៌​លឿង​គ្មាន​ឈាម​ និង​ជាំ​នៅ​លើ​ផ្ទៃ​មុខ​។

-បបូរ​មាត់​ជាំ​ អណ្តាត​មាន​ពណ៌ស្វាយ​ក្រមៅ​ គែម​នៅ​ចុង​អណ្តាត​មាន​ការ​ខាំ​ ឬ​ប៉ះ​នឹង​ធ្មេញ​។ឈឺ ឬ​សង្កៀរសុដន់​ ឡើង​ទម្ងន់​នៅ​មុខ​ពេល​មាន​រដូវ​សម្រាប់​ស្ត្រី​ និង​ឈឺ​ចាប់​ត្រង់​ពងស្វាសចំ​ពោះ​បុរស​ៗ និង​រាក​រូស​។

ប្រសិន​បើ​មាន​អាការៈ​ដូច​បាន​ណែនាំ​ខាង​លើ​ លោក​អ្នក​គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ​ ដើម្បី​ពិនិត្យ​រក​មេរោគ​ថ្លើម​ឲ្យ​ដឹង​ពិត​ប្រាកដ​ ងាយ​ស្រួល​ក្នុង​ការ​ព្យា​បាល​ទាន់​ពេល​វេលា ទើប​ជា​ការ​ប្រសើរ​៕

Comments are closed.