ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

៧ហេតុផល នាំឲ្យស្ត្រីមិនចង់រួមភេទ

បើ​ជីវិត​សិច​របស់​លោក​អ្នក​ប្រែ​ក្លាយ​ទៅជា​គ្មាន​​​រសជាតិដោយ​ភាគី​ស្ត្រី​ជា​គូជីវិតមិន​ចាប់​អារម្មណ៍​ ហើយ​បើ​បណ្តោយ​ទុក​យូរៗ​ទៅអាច​ឈាន​ដល់​ផ្លូវ​បំបែក​បាន។ ដូចនេះ ចូរ​សង្កេត​មើលថា តើ​ហេតុផល​អ្វី​ដែល​ស្ត្រី​មិន​ចង់​រួម​ភេទ។

១-​មានរឿង​សៅហ្មង​ក្នុង​ចិត្ត​នឹង​គ្នា​

ស្ត្រី​គ្រប់រូបច្រើន​តែ​គ្មាន​អារម្មណ៍​ជាមួយនឹង​បុរស​ដែល​ខ្លួន​ខឹង។ វា​ជា​សំណាងអាក្រក់​រប​ស់បុរ​ស ​ដែល​ប៉ះចំ​ស្ត្រី​ពូកែ​ង៉ក់​ង លាក់​ទុក​ភាព​សៅហ្មង​ក្នុង​ចិត្ត​មិន​ព្រម​និយាយប្រាប់​គ្នា​ដោយ​ត្រង់ៗ​ថា អ្វីខ្លះ​ដែល​បុរស​ជា​គូស្នេហ៍បានធ្វើ​ខុស​ ឯ​បុរស​វិញ ក៏​ពុំ​បានដឹង​ច្បាស់​ប្រាកដថា តើ​ខ្លួនឯង​បាន​ធ្វើ​អ្វី​ខុស​ នេះ​ជា​ហេតុផល​មួយ ដែល​ស្ត្រី​គ្មាន​អារម្មណ៍​នឹង​រួម​ភេទ ។​

២-​រវល់​និង​កិច្ច​ការងារ​ផ្សេងៗ​

ការ​ដែល​ស្ត្រី​មិនសូវ​ចាប់អារម្មណ៍​ក្នុង​រឿង​សិច ក៏​ព្រោះតែ​រវល់​នឹង​កិច្ច​ការងារ​ផ្សេង​ដូចជា កិច្ចការ​នៅ​កន្លែងធ្វើការ ឬ​ការងារ​ផ្ទះសម្បែង ហាត់ប្រាណ ចេញ​ទៅ​ជាប់​លៀង​ជួបជុំ​មិត្តភក្តិ ។ ភាព​នឿយហត់​ទាំងនេះហើយ ដែលធ្វើឲ្យ​ស្ត្រី​ពុំ​សូវ​ចាប់អារ​ម្មណ៍នឹង​សេចក្តី​ត្រូវ​ការ​រប​ស់បុ​រស។

៣-​មាន​អារម្មណ៍​ថា មិន​ចូល​ចិត្ត​

ស្ត្រី​ខ្លះមិន​ចូល​ចិត្ត​សិច​ទេ ទើប​ក្លាយទៅជា​ការ​គេចវេស​ពី​ការរួមរ័ក បើ​ដូច្នេះ​មែន បុរស​គួរ​តែ​ស៊ើប​មើលថា នាង​ធ្លាប់​ជួប​នូវ​បទពិសោធន៍​សិច​អាក្រក់ៗ ពីមុន​មក​ដែរ ឬ​យ៉ាងណា ទើប​​នាំ​ឲ្យ​នាង​មិន​ចូល​ចិត្តការ​រួមភេទ​ បើ​ជា​ការពិត ចូរ​ផ្លាស់ប្តូរ​គំនិត​របស់​នាង ដោយ​បង្ហាញ​នូវ​ក្បាច់​រួមភេទ ដ៏​សែន​ក្តៅ​រោលរាល ឲ្យ​នាង​បានឃើញ និង​ធ្វើឲ្យ​នាង​ជាប់ចិត្ត​ជា​មួយនឹងរ​ស​ជាតិ ដែលធ្វើឲ្យ​ការមិនចូលចិត្ត​ប្រែ​ក្លាយទៅជា​ចូល​ចិត្តវិញ​បាន ។​

៤-​ដោយសារ​ការ​មិន​ដឹង​

សិចគឺជា​រឿង​ស្ថិត​ក្នុង​ទី​កំបាំង និង​ជា​រឿង​សម្ងាត់​ផ្ទាល់ខ្លួន ថែមទាំង​មាន​បច្ច័យ​ជាច្រើន​ទៀត​រួមផ្សំ ។ បើ​អ្នក​មិន​ធ្លាប់​ភ្លក្ស​រសជាតិ​នៃ​ជីវិត​ផ្លូវភេទ នឹង​មិន​អាច​យល់​យ៉ាង​ស៊ីជម្រៅ​បានឡើយ ។ ដូចជា​ការធ្វើ​ឱ​រ៉ាល់​សិច​ឲ្យបុរស​គូ​ស្នេហ៍ជា​លើកដំបូង ដែល​ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​ថា ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម ។ លុះ​បាន​ឆ្លងកាត់​បទពិសោធន៍​នេះ ច្រើន​លើក​ច្រើន​សា​មក ទើប​ដឹងថា រឿង​ដែល​គួរ​ឲ្យ​ខ្ពើម​នោះ បែរ​ជា​រឿង​ដែល​នាង​ចង់​ធ្វើ និង​ចូល​ចិត្ត​ធ្វើ នៅពេល​រួមភេទ​ជាមួយ​គូស្នេហ៍។

៥-​មាន​ក្តីកង្វល់​

ភាគី​ស្ត្រី​អាច​មាន​ក្តីកង្វល់ កើតឡើង​ពី​ភាពមិនប្រាកដ​ច្បាស់​ក្នុង​ចិត្ត និង​ខ្លាច​ភាគី​បុរស​មិន​ទទួលខុសត្រូវ ក្នុង​រឿង​ដែល​បាន​កើតឡើង ។ បច្ច័យ​ទាំងនេះ សុទ្ធតែ​ជា​ឧបសគ្គ​អារម្មណ៍ ដែល​ធ្វើឲ្យ​ស្ត្រី​គ្មាន​អារម្មណ៍​រួមភេទ ។​

៦-​មិន​ជឿជាក់​លើ​រូបសម្បត្តិ​ខ្លួនឯង​

បើ​ស្ត្រី​មាន​អារម្មណ៍​គិតថា ខ្លួនឯង​មិន​សិច​ស៊ី​ទេនោះ នាង​ក៏​មិន​ចង់​មានការ​រួមភេទ​នោះ​ដែរ ។ ដូច្នេះ​បុរស​គួរ​និយាយ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​ស្ត្រី ដើម្បី​បន្ធូរបន្ថយ​នូវ​បរិយាកាស​មិន​ប្រាកដ​ប្រជា​ក្នុង​ចិត្ត ព្រមទាំង​ធ្វើឲ្យ​នាង​មានអារម្មណ៍​ពេញចិត្ត​នឹង​រូបរាង មុខមាត់​និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង។

៧-​ទទួលបាន​នូវ​ភាព​ដដែលៗ​

ជួនកាល ហេតុផល​ដែល​ធ្វើឲ្យ​ស្ត្រី​គ្មាន​អារម្មណ៍​រួមភេទ​នោះ គឺ​ក្បាច់​ដដែលៗ គ្មាន​អ្វី​ ប្លែក ។ ដូច្នេះ ដើម្បី​កែខៃ​បញ្ហា​នេះ ភាគី​បុរស​ត្រូវ​រិះរក​តិច​និក​ប្លែកៗ មក​សាកល្បង​អនុវត្ត ដូច​ជា​ផ្លាស់ ប្តូរ​ ទីកន្លែង​រួមរ័ក ប្តូរ​ក្បាច់​វាយលុក ប្តូរ​វិធីក្នុងការ​បបោសអង្អែល​ជាដើម ៕

Leave a Response