ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ក្មេងជំទង់គេងមិនគ្រប់គ្រាន់ប្រឈម​អត្ដចរិតមិនល្អ

ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា ក្មេង​ជំទង់​អាមេរិក​ប្រមាណ​២​ភាគ​៣ ដែល​ទទួល​ទាន​ដំណេក​តិច​ជាង​៨​ម៉ោង​នៅ​ពេល​ ​រាត្រី​អំឡុង​ការ​សិក្សា​ ​អាច​មាន​អត្រា​ជក់​បារី​ ​ព្រម​ទាំង​ផឹក​គ្រឿង​ស្រវឹង​និង​ឈ្លោះ​ទាស់​ទែង​គ្នា​ច្រើន​​។

ក្នុង​ការ​ស្ទង់​មតិ​មួយ​លើ​ក្មេង​ជំទង់​​ជាង​១២០០០​នាក់​​  នៅ​សហរដ្ឋ អាមេរិក​ បាន​ឲ្យ​ដឹង​ថា ៦៨,៩​ភាគរយ​នៃ​ក្មេង​ជំទង់​​ បាន​រាយ​ការណ៍​ថា ​ជា​មធ្យម​ពួក​គេ​គេង​តិច​ជាង​៨​ម៉ោង​នៅ​រាត្រី​នៃ​ថ្ងៃ​សិក្សា​។ ១០នាក់​ក្នុង​ចំណោម​១១​នាក់​នៃ​សិស្ស​និស្សិត​ដែល​គេង​មិន​គ្រប់ ងាយ​វិវត្ត​ទៅ​រក​អត្ដចរិត​គ្រោះ​ថ្នាក់​ ជាង​សិស្ស​និស្សិត​ដែល​គេង​បាន​លើស​ពី​៨​ម៉ោង​ក្នុង​មួយ​រាត្រី​នៃ​ថ្ងៃ​ សិក្សា​។ អត្ដចរិត​ទាំង​នោះ​ រួម​មាន​ការ​ជក់​បារី​និង​កញ្ឆា​ព្រម​ទាំង​ពិសារគ្រឿង​ស្រវឹង​។

សិស្ស​និស្សិត​ដែល​គេង​តែ​ប៉ុន្មាន​ម៉ោង​ក៏​​ច្រើន​ជា​អ្នក​មិន​សូវ​ធ្វើ​ ការ ​ហាត់​ប្រាណ​ ប៉ុន្ដែ​សកម្ម​ក្នុង​ការ​រួម​ភេទ​ និង​ងាយ​មាន​ជម្លោះ​កាប់​ចាក់​គ្នា​​និង​អំពើ​អត្ដឃាត​ផង​ដែរ។ ​ពួក​គេ​តែង​តែ​ប្រើ​កុំព្យូទ័រ​ច្រើន​លើស​ពី​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ការពារ​ជំងឺ អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ ដែល​បាន​ចុះ​ផ្សាយ​តាម​អ៊ីនធឺណិត​ដោយ​ប្រតិបត្ដិ​ឱសថ​បង្ការ​ត្រូវ​បាន​ជឿថា ​ គឺជា​ការ​ស្ទង់​មតិ​​នៃ​ការ​សិក្សា​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​​​ផង​ដែរ​៕

Leave a Response