ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

អាហារគួរចៀសវាងសម្រាប់អ្នកលើសឈាម

លើសឈាម ជា​អាការៈ​ជំងឺ​ទូទៅ​និង​គ្រោះ​ថ្នាក់ ។ របប​ទទួលទាន មាន​តួនាទី​សំខាន់ ជា​ពិសេស​ចំពោះ​អ្នក​លើសឈាម ។​ ​ខាង​ក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក​លើសឈាមគួរ​ចៀសវាង​ប្រើ​ប្រាស់​។

ជ្រក់​ត្រសក់​ ៖ ជ្រក់ត្រសក់​ផ្ទុក​កាឡូរី​តិច ជា​រឿង​ល្អ​សម្រាប់​សុខភាព ។ តែ​ប្រភេទ​អាហារ​នេះ​មាន​បរិមាណ Na ខ្ពស់ (Na ធ្វើឱ្យ​កន្ត្រាក់​សរសៃឈាម មាន​ឥទ្ធិពល​ដល់​ដំណើរការ​ដឹកជញ្ជូន​ឈាម​ទៅដល់​បេះដូង និង​បង្ក​ជា​អាការៈ​លើសឈាម​) ។ ផ្លែ​ត្រសក់​ត្រាំ​មួយ​អាច​ផ្ទុក​៥៧០​មិល្លីក្រា​ម Na ប្រហាក់ប្រហែល​នឹង​១/៣​កម្រិត​កំណត់ Na ដែល​អ្នក​អាច​ប្រើ​ប្រាស់​ក្នុង​មួយថ្ងៃ ។​

ដំឡូងបារាំង​ចៀន​ ៖ ទោះបី​ភោជនីយដ្ឋាន​មួយចំនួន​ចៀន​ដំឡូង បារាំង​ដោយ​ប្រេង ពុំមាន trans fat  (​អាស៊ីត​ខ្លាញ់​) តែ​បរិមាណ​សារជាតិ​ខ្លាញ់​និង Na នៅតែ​ខ្ពស់ ។ ដំឡូងបារាំង​ចៀន​មួយ​ចាន​ធុន​ល្មម​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​១៩​ក្រាម​សារជាតិ​ខ្លាញ់ ។​

​ហ​ត​ដក​សាច់ជ្រូក​ ៖ អាច​ជា​អាហារ​ដ៏​ពេញចិត្តប្រសិន​អ្នក​មិន​លើសឈាម ។ ហត​ដក​៣​បន្ទះ​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​៤,៥​ក្រាម​សារជាតិ​ខ្លាញ់ ។​

ទឹកដោះគោ​ ៖ ជា ​ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម​មួយ តែ​ក៏​ផ្ទុក​សារជាតិខ្លាញ់​ច្រើន ។ ក្នុង​ទឹក​ដោះ​គោ​មួយ​កែវ​មាន​៨​ក្រាម​សារជាតិ​ខ្លាច់ និង​៥​ក្រាមសារជាតិ​ខ្លាច់​មិន​រលាយ។ ជាតិ​ខ្លាញ់​មិន​រលាយ​មិនល្អ​សម្រាប់​អ្នក​ជំងឺថ្លើម ហើយ​ក៏​គ្រោះថ្នាក់​សម្រាប់​អ្នក​លើសឈាម ។​
​    ​នំ​ចៀន​ ៖ នំ​ចៀន​មួយ​អាច​ផ្ទុក​២០០​កា​ឡូរី និង​១២​ក្រាម​សារជាតិ​ខ្លាញ់មិន​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​។​

​ប៊័រ​រុក្ខជាតិ​ ៖ ប្រភេទ ​អាហារ​នេះ​មិន​គ្រោះថ្នាក់​ទាំងស្រុង​ឡើយ ។ ចំពោះ​អ្នក​លើសឈាម​ពួកគេ​ត្រូវ​ការធានា​ប្រភេទ​ប៊័រ​រុក្ខជាតិ ដែល​គេ​ប្រើប្រាស់​មិន​ផ្ទុក​សារជាតិ​ខ្លាញ់​មិន​រលាយ​។  ចូរ​អាន​ឱ្យ​ហ្មត់ចត់​ព័ត៌មាន​លើ​ប្រអប់ ដើម្បី​មាន​ជម្រើស​ល្អ​សម្រាប់​សុខភាព ។​

ស្ករ​ ៖ រឿង ​ចង់​និយាយ​ដល់​នៅទីនេះ គឺ​ប្រភេទ​អាហារ​មាន​បរិមាណ​កាឡូរី និង​ស្ករ​ហួស​កម្រិត ដូចជា​នំ​ប៊ី​សគ្វីត និង​សូកូឡា ។ អាហារ​នេះ​អាច​ធ្វើឱ្យ​ធាត់ ជា​កត្តា​គ្រោះ​ថ្នាក់​មួយ បង្ក​ជា​ជំងឺលើសឈាម ។​

ស្រា​ ៖ ផឹកស្រា​ អាច​ធ្វើឱ្យ​លើសឈាម ។ ស្រា​ក៏​អាច​បង្ករ​បួស​ឱ្យគែម​សរសៃឈាម ទន្ទឹម​នោះ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​បន្ថែម​ជំងឺ​ផ្សេងៗ​ទៀត ។​

សាច់​ក្រហម​ ៖ ចំពោះ​អ្នក​លើសឈាម​, ត្រូវ​កំហិត​ដល់​កម្រិត អតិបរមា​ការបរិភោគ​សាច់​ក្រហម​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ។ ប្រភេទ​អាហារ នេះ​ពុំ​ត្រឹមតែ​មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​លើស​ឈាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​កើនគ្រោះថ្នាក់ គ្រោះថ្នាក់​ដទៃ​ទៀត​ប្រសិន “​ជ្រុល​” ទទួល​ទាន​ច្រើន ៕

Leave a Response