" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ជំងឺថ្លើមច្រើនកើតមានខ្លាំងនៅតាមបណ្តា​ប្រទេសក្រីក្រ

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​មនុស្ស ​២ពាន់​លាន​នាក់ បាន​ឆ្លង​មេរោគ​មួយ​នៃ​ជំងឺ​ថ្លើម​ ហើយ​មាន​ជនរងគ្រោះ ១លាននាក់​បាន​ស្លាប់​​ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​ជំងឺ​នេះ​ ជា​ពិសេស​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ។

មេរោគ​ថ្លើម​មាន​ ៥ប្រភេទ គឺ​ប្រភេទ A B C D និង​ E។ មេរោគ​ប្រភេទ​Bបាន​រីក​រាលដាល​ច្រើន​បំផុត​ អាច​ឆ្លង​ពី​ម្ដាយ​ទៅ​ទារក​នៅ​ពេល​សម្រាល​ និង​ឆ្លង​តាម​រយៈ​​ការ​ចាក់​ថ្នាំ​ជា​ដើម។ ចំណែក​ឯ​មេរោគ​ប្រភេទ​Eវិញ​ឆ្លង​តាម​រយៈ​ទឹក​ ឬ​ចំណី​អាហារ​ដែល​ជា​ទូទៅ​រីក​រាលដាល​ខ្លាំង​នៅ​តាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ។

លោក ​Wiersma អ្នក​ជំនាញ​រោគ​ថ្លើម​និយាយ​ថា ជំងឺ​រ៉ាំរ៉ៃ​នេះ​បាន​ឆ្លង​រាលដាល​ពេញ​ពិភពលោក។ មាន​មនុស្ស​ជា​ច្រើន​នាក់​ មិន​ដឹង​ខ្លួន​ថា​កំពុង​តែ​ផ្ទុក​មេរោគ​ថ្លើម​ទេ ហើយ​ក៏​មិន​ដឹង​ថា​ខ្លួន​បាន​ចម្លង​មេរោគ​នេះ​ទៅ​អ្នក​ដទៃ​ទៀត​ដែរ។

អង្គការ​ WHO បាន​ឲ្យ​ដឹង​ថា​ វ៉ាក់សាំង​ការពារ​មាន​ហើយ​សម្រាប់​មេរោគ​ប្រភេទ​A B និង​D ហើយ​ប្រភេទ​Eមិន​ទាន់​មាន​ប្រសិទ្ធភាព​ពេញលេញ​នៅ​ខណៈ ​ដែល​មេរោគ​ប្រភេទ​C មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ។ ជុំវិញ​ការ​ឆ្លង​រីក​រាលដាល​នេះ អង្គការ​សហប្រជាជាតិ​បាន​ចាត់​វិធានការណ៍​ពង្រឹង​ការ​យល់​ដឹង​ដល់​ប្រជាជន​ ពី​មូល​ហេតុ​នៃ​ការ​ឆ្លង ​និង​ឥទ្ធិពល​នៃ​ជំងឺ​នេះ៕

Comments are closed.