" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

Antiretrovirals ប្រហែលជាអាចទប់ស្កាត់ការ​រីករាលដាលនៃ HIV

ថ្មី​ៗ​នេះ​គេ​បាន​ធ្វើការ​រក​ឃើញសំខាន់ៗពីរ ដែល​បង្ហាញ​ថាថ្នាំ​​Antiretrovirals (ARVs) មិន​ត្រឹម​តែ​អាច​ជួយ​ប្រ​យុទ្ធ​ប្រ​ឆាំង​និង​មេរោគ HIV ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​អាច​បញ្ឈប់ការ​រីក​រាល​ដាល​នៃ​មេរោគ​នេះ​ទៀត​ផង។

ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ថ្នាំ​នេះ​ការពារ​​អ្នក​ដែល​មាន​ផ្ទុក​មេរោគ HIV កុំ​ឲ្យ​ចំលង​ដល់​អ្នក​ដ​ទៃ ហើយ​ថ្នាំ​នេះ​អាច​ការ​ពារ​អ្នក​ដែល​មិន​មាន​មេរោគ​ HIV ឲ្យ​ជៀស​ផុត​ពី​ការ​ឆ្លង​ពី​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​ HIV ទៀត​ផង​។ បាន​ន័យ​ថា​បើ​អ្នក​អត់​មាន​មេ​រោគ​ HIV ​នៅ​ក្នុង​ខ្លួន​ទេ​ នៅ​ពេល​ដែល​ប្រើ​ថ្នាំ​នេះ​ទៅ​អ្នក​នឹង​មិន​ឆ្លង​ពី​អ្នក​ដែល​មាន​មេរោគ HIV ​ទេ(មិន​ប្រាកដ ១០០%​នៅ​ទ្បើយ​ទេ)។

ចំពោះ​អ្នក​ដែល​មាន​មេរោគ ​HIV នៅ​ពេល​ដែល​ប្រើ ARVs គេ​រក​ឃើញ​ថា ​ឱកាស​ដែល​វា​ចំលង​មេរោគ​នេះ​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្លាក់​ចុះ រហូត​ដល់ ៩៦​%។ និយាយ​ទៅ​គឺ​មាន​តែ​មនុស្ស​ ៤​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​ ១០០​នាក់​អាច​ឆ្លង មេរោគ HIV ​ប្រ​សិន​បើបាន​​ប្រើ​ប្រាស់​ថ្នាំ ARVs មុន​នឹង​អ្នក​នោះ​ធ្វើ​ការ​ចំលង​ទៅ​អ្នក​ដ៏ទៃ។

ចំពោះ​ការ​សិក្សា​មួយ​ទៀត គឺ​គេ​សិក្សាលើ មនុស្ស​ដែល​អត់​មាន​ផ្ទុក​មេរោគ HIV។ គេរក​ឃើញថា ​មាន​តែ​ ២៧​%​ប៉ុណ្ណោះ​ដែល​អាច​ឆ្លង​បាន ចំណែក​ឯ ៧៣%ទៀត​មិន​ឆ្លង​ពី​អ្នក​ដែល​មាន​ផ្ទុក មេរោគ​ HIV​ទ្បើយ៕

1 Comment

  1. It’s very good for us. More please if you and colleagues got more lately.