ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

យុវវ័យគឺជាវ័យដែលប្រឈមគ្រោះថ្នាក់​នឹងបញ្ហាសុខភាពផ្លូវភេទ

យុវវ័យ​ជា​វ័យ​មួយ​ដែល​ជា​ញឹកញាប់​តែង​ជួប​ប្រទះ​នូវ​រឿង​រ៉ា​វ​នៃ​សេចក្តី​ស្មេហា​ និង​ការ​រួម​ភេទ​។ សម្រាប់​វ័យ​នេះ​ការរួម​ភេទ​ គឺ​ជា​គ្រោះ​ថ្នាក់​បើ​សិន​ជា​ពួក​គេ​មិន​បាន​ស្វែង​យល់​​​ ឬការពារ​ឲ្យ​បាន​ត្រឹម​ត្រូវនោះ​ទេ។

តាម​ការ​សិក្សា​គេ​ឃើញ​ថា ក្នុង​វ័យ​នេះ​យុវវ័យ​តែង​តែ​នឹង​បញ្ចេញ​អារម្មណ៍​មាន​សេចក្តី​ត្រូវ​ការ​ផ្លូវ​ភេទ​ច្រើន​ ដែល​ជា​ហេតុ​ជំ​រុញ​ឲ្យ​ការ​រួម​ភេទ​របស់​ពួក​គេ​មាន​ការ​កើត​ឡើង​ខ្ពស់​។ ក្រៅ​ពីនេះ​​គឺ​ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យ​ចង់​ដឹង​ចង់​ឃើញ​ និង​​មាន​ចម្ងល់​ខ្លាំង​ក្លា​ណាស់​។

នៅ​ក្នុង​វ័យ​នេះ​គឺពួកគេ​​មាន​គ្រោះ​ថ្នាក់​បំ​ផុតក្នុង​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ​ ដោយសារ​​ពួក​គេ​មិន​បាន​ប្រើ​ស្រោម​អនាម័យ​ត្រឹម​ត្រូវ​ ដែល​ងាយ​ចម្លង​មេរោគ​ ពិសេស​មេ​រោគ​អេដស៍​ជា​រោគ​កាច​សាហាវបំ​ផុត​ដែល​បាន​សម្លាប់មនុស្ស​រាប់ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។

សម្រាប់​យុវវ័យ​បើចង់​បំ​បាត់​នូវ​រាល់​អារម្មណ៍​ដែល​ងប់​ងុលមួយនេះ​ យើង​គប្បី​គួរ​រក​ពេល​​បំ​ពេញ​ការ​ងារ​ឲ្យ​បាន​ច្រើន​ ឬរក​ពេល​លេង​កីឡា នោះ​ទើប​អាច​ចៀសផុត​ពី​អារម្មណ៍មួយនេះ​បាន​។ ត្រូវ​ចងចាំ​ថា យុវវ័យទាំង​អស់​ត្រូវ​រក​ពេល​រៀន​សូត្រ ​ដែល​​ជា​បញ្ហាចាំ​បាច់​បំ​ផុត ទើប​អនាគតរបស់​យើង​វាភ្លឺស្វាង​៕

Leave a Response