អាហារកំពូល៥យ៉ាងសម្រាប់ស្ត្រីមានផ្ទៃពោះ
ក្នុងអំឡុងពេលមានផ្ទៃពោះនោះអ្នកមិនមែនបរិភោគសម្រាប់តែខ្លួនឯងនោះទេគឺរួមទាំងទារកនៅក្នុងផ្ទៃរបស់អ្នកផងដែរ។ ដូច្នេះអ្នកត្រូវការទទួលនូវវីតាមីនC, folacyn, កាល់ស្យូម, ប្រូតេអ៊ីន, សារជាតិសរសៃ និងសារជាតិចិញ្ចឹមផ្សេងៗក្នុងបរិមាណឲ្យបានគ្រប់គ្រាន់។
១. ទឹកក្រូចពោធិ៍សាត់ៈ ផលិតផលនេះ មិនត្រឹមតែសម្បូរណ៍ទៅដោយវីតាមីនC, folacyn ប៉ុណ្ណោះទេ ប៉ុន្តែមានផ្ទុកនូវប៉ូតាស្យូមក្នុងបរិមាណគ្រប់គ្រាន់ផងដែរ។ ប៉ូតាស្យូមជួយឲ្យសម្ពាធឈាមទាប ដែលករណីសម្ពាធឈាមនេះធ្វើឲ្យមានគ្រោះថ្នាក់ក្នុងអំឡុងពេលមានផ្ទៃពោះ។ ទោះបីជាយ៉ាងក៏ដោយសម្រាប់អ្នកដែលមានសម្ពាធឈាមទាបមិនគួរភ័យខ្លាចនៃការទទួលទានផ្លែក្រូចទេ។
២. ទឹកដោះគោជូរៈ គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងកាល់ស្យូម។ លើសពីនេះទៀតទឹកដោះជូរបានជួយកាត់បន្ថយពីការឆ្លងមេរោគផ្សិត ដែលជារឿយៗកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះ។
៣. ប្រូកខូលី (Broccoli)ៈ ប្រភេទស្ពៃនេះគឺត្រូវបានដឹងថា ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម, វីតាមីនC, folacyn និងវីតាមីនB6។
៤. Lentil: Lentil គឺផ្ទុកទៅដោយជាតិដែក និងប្រូតេអ៊ីន និងជាតិសរសៃផងដែរ ដែលការពារនូវរោគទល់លាមក។
៥. ផ្លែល្វាៈ ផ្លែល្វាស្រស់ ឬស្ងួតមានផ្ទុកនូវសារជាតិសរសៃច្រើន មានប៉ូតាស្យូមច្រើនជាងចេក ហើយនិងកាល់ស្យូម និងជាតិដែកច្រើន៕








I’m very proud of this website because it gives much benifite to all Cambodian_children, men, women, …