ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វិធីក្នុងការងូតទឹកឲ្យទារក

យោង​តាម​វេបសាយ​ baby-health បាន​ឲ្យ​ដឹង​ថា​មាន​ឪពុក​ម្តាយ​ជា​ច្រើន​មាន​បទ​ពិសោធន៍​ពិបាក​មួយ​ចំនួន​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក​​ជា​លើក​ដំបូង ពីព្រោះ​ពួកគេ​មិន​បាន​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ និ​ងជ្រើស​រើស​នូវ​សីតុណ្ហ​ភាព​បែប​ណា​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារក។ ជាការពិតលើក​ដំបូង​នៃរបៀប​​ងូត​ទឹក​​ប្រហែល​​ហាក់​ដូច​ជា​មាន​លក្ខណៈ​ពិបាក​ ហើយ​ឪពុក​ម្តាយ​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស។ នៅពេល​ដែល​អ្នក​ចាំ​បាច់​ត្រូវ​តែ​ប្រយ័ត្ន​​ប្រយែង​ជា​ទី​បំផុត​ដើម្បី​ជៀ​ស​វាង​នូវ​កំហុស​ឆ្គង។ បើ​អ្នក​ធ្លាប់​ធ្វើ​ការ​ងូត​ទឹក​ម្តង​រូច​ហើយ​នោះ​​អ្នក ​និង​កូន​របស់​អ្នក​ពិត​ជា​សប្បាយ​រីករាយ​នឹង​វិធី​ងូត​ទឹក​នេះ​ជា​មិន​ខាន។

ខាងក្រោម​នេះ​មាន​វិធី​ជាមូល​ដ្ឋាន​១០​យ៉ាង​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​ទារក​ និ​ងសីតុណ្ហ​ភាព​ក្នុងការ​ងូត​ទឹក​ឲ្យ​ទារក៖

១. មិន​​គួរ​​ទុក​កូនរបស់​អ្នក​ឲ្យ​នៅ​តែ​ឯងក្នុង​ពេល​ងូតទឹក នេះ​ជា​ការ​សំខាន់។ មិ​ន​គួរ​មាន​ការ​រអ៊ូរទាំ និង​ធ្វើ​ឲ្យ​ប្រាកដ​ថាអ្នក​មិន​មាន​ការ​ធ្វេស​ប្រហែស។ សូម្បី​ជាមាន​នរណា​ម្នាក់​ហៅ​អ្នក​នៅ​មាត់​ទ្វារ ឬក៏​ទូរស័ព្ទ​មក​ អ្នក​មិន​គួរ​ចាក​ចេញ​ពី​បន្ទប់​ទឹក​ទេ។ ប្រសិនបើ​ចាំ​បាច់​រុំ​កូន​អ្នក​​ជាមួយ​នឹង​កន្សែង​ពោះគោ​ក្រាស់​មួយ​ ហើយ​យក​កូន​ទៅ​ជាមួយ​អ្នក។

២. សីតុណ្ហភាព​ទឹក​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារកៈ គួរ​តែ​ប្រហែល​ពី​៣៦-៣៨ ដឺក្រេCelsius។ ទារក​ភាគ​ច្រើន​ចូលចិត្តទឹក​ត្រជាក់​ជាង​មនុស្ស​ធំ ដូច្នេះ​​វា​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​ប្រដាប់​ស្ទង់​កំដៅ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សីតុណ្ហភាព​ទឹកនឹង​គឺ​​​សមរម្យ​សម្រាប់​កូន​របស់​អ្នក។ បើ​សិន​ជា​អ្នកប្រើ​គ្រឿង​កំដៅ​ទឹក​ស្វ័យ​ប្រវត្តិ​ សូម​ត្រួត​ពិនិត្យ​មើល​កំដៅ​ឲ្យ​បាន​ពីរ​ដង​។ សីតុណ្ហភាព​ជា​អតិបរមា​សម្រាប់​ការ​ងូត​ទឹក​ឲ្យ​ទារក​គឺ​អាច​៤៥​ដឺក្រេCelsius។ ប៉ុន្តែប្រសិន​បើ​អ្នក​លាយ​ទឹក​ក្តៅ​ជាមួយ​នឹង​ទឹក​ត្រជាក់​ ធ្វើ​ឲ្យ​ប្រាកដថា​​សីតុណ្ហភាព​របស់​ទឹក​នឹង​គឺ​ដូច​អ្វី​ដែល​អ្នកចង់​បាន។

៣. ចាក់​ទឹក​ចូល​ក្នុង​អាង​សម្រាប់​ងូត​ទឹក​ឲ្យ​ទារក​មិន​ឲ្យ​លើស​ពី​១០សង់​ទីម៉ែត្រ។ ទោះ​បី​ជា​បរិមាណ​ទឹក​មើល​ទៅ​តិច​ពេក​ក៏​ដោយ​ គឺ​​ពិត​ជា​គ្រប់​គ្រាន់​ក្នុង​ការ​ងូត​ទឹក​ឲ្យ​ទារកហើយ។ ចូរ​ចង​ចាំ​ថា ទឹក​ច្រើន​ពេក​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ទារក ដូច្នេះ​សូម​កុំ​ប្រថុយ​ប្រថាន​ឲ្យ​សោះ។

៤. សូម​ចាំ​ថា​នៅ​ក្នុង​បន្ទប់​ទឹក​គឺ​វា​រអិល​ខ្លាំង​ ដូច្នេះ​អ្នក​ត្រូវ​តែ​បង្ការ​កូន​របស់​អ្នក​ពី​ការ​រអិល​ឲ្យ​បាន​ខ្ពស់​បំផុត។

៥. រៀប​ចំ​នូវ​រាល់​អ្វី​ដែ​ល​អ្នក​ត្រូវ​គឺៈ កន្សែង​ពោះ​គោ​​, អេប៉ុង​ទន់, សាប៊ូ​ដុសខ្លួន​ Ph-neutral សម្រាប់​ទារក និង​សំលៀក​បំពាក់​ស្អាត។

៦. យក​ចិត្ត​ទុក​ដាក់​ចំពោះ​រន្ធ​​បង្ហូរ​​ទឹក​លោហធាតុ​។ វាគឺ​ជាការ​ល្អ​ប្រសើ​រចំពោះ​ការ​ដាក់​ស្រទាប់​គ្រប​នៅ​លើ​វា។

៧. ចូរ​កុំ​ប្រើ​សាប៊ូដុស​ខ្លួន និង​សាប៊ូ​កក់​សក់​ច្រើន​ពេក​ និង​សូម​កុំ​លុបលាង​មុខរបស់​ទារក​ជាមួយ​នឹង​សាប៊ូ​ដុសខ្លួន គឺ​វា​គ្រប់​គ្រាន់​ហើយ​​ក្នុង​ការ​ងូត​ទឹក​ជាមួយ​នឹង​ទឹកក្តៅ​ឧណ្ហ​ៗ​នោះ។

៨. ធ្វើ​ឲ្យ​ប្រាកដ​ថា​កូន​របស់​អ្នក​មិន​អាច​ឈោង​ដល់​ក្បាល​ម៉ាស៊ីន​ទឹក​។ ជួនកាល​វា​ហាក់​​បីដូច​ជា​ពិបាក​គួរ​សម​ក្នុងការ​បើក​នូវ​សន្ទះ​បិទបើក​ទឹក ប៉ុន្តែ​ពិត​ជា​អាច​នឹង​ខុស​គ្នា​ ហើ​យ​នឹង​មិន​នាំ​ទៅ​រក​ការ​វិបាក​ទេ។

៩. ជានិច្ចកាល​វាល្អ​ប្រសើ​រសម្រាប់​ការ​ងូត​ទឹក​ឲ្យ​ទារក​​ជាមួយ​នឹង​ដៃគូ ដូច​ជា​បងប្អូន ឬក៏​មិត្តភ័ក្តិ។ ការ​ធ្វើ​បែបនេះ​​​ជួយ​ធ្វើឲ្យ​ការ​ងូត​ទឹក​បាន​លឿន និងធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ច្រើន​ជាង។

១០.​ ចង​ចាំ​ថា​ គឺ​មិន​ត្រូវ​ការ​ងូត​ទឹក​ឲ្យ​កូន​របស់​អ្នក​ញឹកញាប់​ពេក​ទេ។ ទារក​ដែល​ទើប​តែ​កើត​គួ​រ​តែ​ងូត​ទឹក​ប្រហែល​​ជា​រៀង​រាល់​បីថ្ងៃម្តង​៕

Leave a Response