" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ត្រី​ម្នាក់​ស្លាប់​ ដោយ​សារ​ភ្ញាក់​សំឡេង​ធុង​បាស់​នៅឯក្រុមហ៊ុន International Investment Services Company

ពល​ការិនី​ម្នាក់​​ឈ្មោះ ជឹម សុភាព អាយុ​ ៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ចាម​បាន​ដួល​ប្រកាច់​ ហើយ​ក៏​សន្លប់​បាត់ស្មារតី​នៅ​យប់​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ និង​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះកុសមៈ។

នគរបាល​ខណ្ឌ​ដង្កោ​បាន​និយាយ​ថា មុន​ស្លាប់ ជឹម សុភាព ជា​ពល​ការិនី​ត្រៀមខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី International Investment Services Company

ស្ថិតនៅ​ផ្ទះ​លេខ​២១៤ ក្រុម​៦ ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។

បើ​តាម​សំដី​របស់​នគរ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​សៅរ៍​ទី ​២៦ កុម្ភៈ ​ស្រ្តី​រូប​នេះ​កំពុង​ដើរ​ក្នុង​ក្រុមហ៊ុន ស្រាប់តែ​គេ​ចាក់ធុងបាស់​ឮ​ខ្លាំង​ពេក ធ្វើ​ឲ្យ​គាត់​ភ្ញាក់ ហើយ​ក៏​​ដួល​សន្លប់​បាត់ស្មារតី ហើយ​ថា បន្ទាប់​បញ្ជូន​មន្ទីរពេទ្យ​ភ្លាមៗ​នោះ គ្រូពេទ្យ​ប្រាប់​បាន​ថា ជឹម សុភាព បាន​ស្លាប់​រួច​ទៅ​ហើយ។
ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​លើ​សាក​សព​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នគរបាល​ជំនាញ​បាន​បំភ្លឺ​ថា បញ្ជាក់​ថា ជឹម សុភាព​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ព្រោះ​គាត់​ខ្សោយ​បេះដូង។

នៅ​មិន​ទាន់​ដឹង​ពិត​ប្រាកដ​ថា តើ​ក្រុមហ៊ុន ឬ​ក៏​អ្នក​ចាក់​ធុងបាស់​ជា​អ្នក​សង​តម្លៃ​ជីវិត ដែល​បង្ក​ឲ្យ​ស្ត្រី​រូប​នោះ​ស្លាប់​នៅ​ឡើយ​ទេ ព្រោះ​ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​សំឡេង​ធុង​បាស់​លាន់​​ខ្លាំង​ពេក៕

1 Comment

Trackbacks

  1. ស្រ្តី​ម្នាក់​ទៀត​ស្លាប់​នៅ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន​ T&P Co Ltd ដែល​គេ​អះអាង​ថា​គាំង