" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ដឹកប្តីយកទៅ​ព្យាបាល តែប្តីបានស្លាប់បន្ទាប់ពី​ពេទ្យ​​ចាក់​​ថ្នាំ​​រួច

កាល​ពី​ថ្ងៃ​ទី​១៧​ មករា ២០១១ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ត្រូវ​បាន​គ្រូ​ពេទ្យ​យោ​ធា​ម្នាក់​​បាន​ចាក់​ថ្នាំ​ឲ្យ​មួយ​ម្ជុល​ដើម្បី​ព្យា​បាល​ជំ​ងឺ​ក្រួស​ក្នុង​តម្រង​​នោម​ គឺ​ក្រោយ​ពេល​​​គ្រូ​ពេទ្យ​បាន​ចាក់និង​​ឲ្យ​ថ្នាំ​លេប​បាន​ប្រហែល​បាន​កន្លះ​ម៉ោង​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំ​ណុច​លំ​នៅ​ស្ថាន​គ្រួសារ​ពេទ្យ​យោធាមួយ​កន្លែង​ស្ថិត​នៅ​ភូមិ​អូរ​គគីរ​ ឃុំអួរ​ដា ស្រុក​កំ​រៀង​ ខេត្ត​បាត់​ដំបង។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ឈ្មោះ​មឿន​ សារុន​ អាយុ​៤៧​ឆ្នាំ​ មាន​មុខ​ជា​យោធាសឹក​រង​ស្រុក​កំ​រៀង​ កាល​ពី​១៥​​ថ្ងៃ​មុន​ប្តី​គាត់​បាន​ឈឺ​ចុក​ចាប់​ពេញ​ក្នុង​ពោះ​ ហើយ​បានទៅ​ពិនិត្យ​រោគ​នៅ​គ្លីនិក​យី​គក់​ នៅ​តាម​បណ្តោយ​ផ្លូវ​ឡាអេ​ក្បែរ​ចំ​ណត​រថ​យន្ត​ក្រុង​កា​ពី​តូល​ខេត្ត​បាត់ដំ​បងដោយ​ពិនិត្យ​ទៅ​ឃើញ​ថា ប្តី​គាត់​មាន​ជំ​ងឺ​ក្រួស​ក្នុង​តម្រង​នោម​ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​​។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្តថា នៅ​វេលាយប់​ថ្ងៃ​​ទី​​១៧​ ខែ​មករា ២០១១ នេះ​ប្តី​គាត់​បាន​ឈឺចុក​ចាប់​ក្នុង​ពោះ​ម្តង​ទៀត​ហើយ​ក៏​បាន​ដឹក​ប្តី​ទៅ​ផ្ទះ​គ្រូ​ពេទ្យ​យោធា​ ឈ្មោះ​អ៊ិន​ ឡាន់​ ហៅ​សាម​ អាយុ​៥៣​ឆ្នាំ ដែល​ប្តី​គាត់​ធ្លាប់​ស្គាល់​ព្រោះ​ធ្វើ​យោ​ធា​ជា​មួយ​គ្នា​ពេល​ទៅ​ដល់​ផ្ទះ​គ្រួ​ពេទ្យ​យោធានោះ​បាន​ចាក់​ថ្នាំ​ឲ្យ​មួយ​ម្ចុល​និង​បាន​ឲ្យ​ថ្នាំ​លេប​ចំនួន​១០​គ្រាប់​។ គ្រាន់​តែ​ចាក់​ថ្នាំ​រួច​មិន​ទាន់​បាន​កន្លះ​ម៉ោង​​ផង​ប្តី​គាត់​ក៏​ប្រកាច់​ដាច់​ខ្យល់​ស្លាប់​នៅវេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​១៨​ មករា ២០១១​តែ​ម្តង​។

លោក​ឡាច​ ប្រុស​ នាយ​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បាត់​ដំ​បង​បាន​និយាយ​ថា គ្រូ​ពេទ្យ​​យោធានេះ​ត្រូវ​ឃាត់​ខ្លួន​​​ដោយ​សារ​តែ​​​បើក​ផ្ទះ​ពិនិត្យ​ជំ​ងឺ​គ្មាន​ច្បាប់​អនុញ្ញាត​ ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ជំងឺ​រហូត​ដល់​បាត់​បង់​ជី​វិត​ទៀត​ផង៕

Comments are closed.