" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

តើនាយក្រិននឹងមានភរិយាទីពីរឬទេ?

នាយក្រិន និងកូន (រូបប្រជាប្រិយ)

មូល​ហេតុ​សំ​ខាន់​ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​នេះ​ ត្រូវ​បាន​ប្រភព​នានា​និយាយ​ថា ទំនង​ជា​ដោយ​សារ​រឿង​គ្រប់​គ្រង​លុយ​កាក់​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១៩​ មករា ២០១១​ ម្សិល​មិញ​នេះ​តាម​ប្រភព​ព័ត៌មាន​ពី​តុលាការ​សាលាដំ​បូង​ខេត្ត​ព្រះ​សីហនុ​ ជា​ទី​ដែល​ភរិយានាយ​ក្រិន​រស់​នៅ​ បាន​អះ​អាង​ថា គេ​មិន​ទាន់​បាន​ឃើញ​ពាក្យ​បណ្តឹង​លែង​លះ​ដាក់​ចូល​ទៅ​តុលា​ការ​ទេ​។

នាយ​ហុង​ដា ដែល​ជា​អ្នក​រួម​អាជីព​របស់​នាយ​ក្រិន​បាន​បដិសេធ​ថា គាត់​មិន​បាន​ដឹង​ពី​រឿង​ដែល​បម្រុង​កើត​ឡើង​របស់​នាយ​ក្រិន​នោះ​ទេ​។

ការ​លេច​ឮពី​ការ​លែង​លះ​ភរិយារបស់នាយ​ក្រិន​​ កើត​ឡើង​នៅ​ពេល​ដែល​ឃើញ​មនុស្ស​ជិត​ដិត​នឹង​នាយ​ក្រិន​បាន​ទៅ​ជួប​មន្ត្រី​មួយ​រូប​នៅ​តុលាការ​ក្រុង​ភ្នំ​ពេញ​ដែល​ស្គាល់​គ្នា​កាលពី​ថ្ងៃ​ទៅ​១៨​ មករា ២០១១ ដើម្បី​ពិគ្រោះ​ពី​ការ​សរសេរ​ពាក្យ​បណ្តឹង​លែង​លះ​។

ភរិយានាយក្រិន និងកូន (រូបប្រជាប្រិយ)

ចំ​ណែក​តាម​ប្រភព​ទស្សនាវដ្តី​ដែល​តាម​ដាន​រឿង​នេះ​បាន​អះ​អាង​ថា​ ការ​លែង​លះ​បាន​ដើរ​ទៅ​មុខ​ហើយ​គ្រាន់​តែ​ថា តើអ្នក​ណា​ជា​អ្នក​ចាប់​ផ្តើម​មុន​ឯមូល​ហេតុ​នៃ​ការ​លែង​លះ​គឺ​ទំ​នង​ជា​ដោយ​សារ​ការ​គ្រប់​គ្រង​ប្រាក់​កាស​ដែល​មិន​ចុះ​សម្រុង​គ្នា។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា ​ភរិយា​នាយ​ក្រិន​លែង​​ដើរ​តាមនាយ​ក្រិន​ដូច​ពេល​មុន​ទៀត​ដែល​បង្ក​ឲ្យ​លេច​ឮនូវ​ពាក្យ​ចចាម​រ៉ាម​ថា នាយ​ក្រិន​ និង​ភរិ​យាចែក​ផ្លូវ​គ្នា​នោះ​​នាយ​ក្រិន​បាន​ចេញ​មុខ​មក​បក​បស្រាយ​តាម​រយៈទស្សនាវដ្តី​ក្នុង​ស្រុក​មួយ​ថា គេ​លែង​ឲ្យ​ប្រពន្ធ​ដើរ​តាម​ដូច​ពេល​មុន​ទៀត​ហើយ​ ដោយ​សារ​ប្រពន្ធ​របស់​គេ​មានផ្ទៃ​ពោះ​ជិត​គ្រប់​ខែ​ គេចង់​ឲ្យ​ប្រពន្ធ​នៅ​ផ្ទះ​ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​៕

1 Comment

  1. មិន​យល់​ការ​សរ​សេរ​អត្ថ​បទ និង​ការ​ដាក់​ចំណង​ជើង ដូច​ជា​មិន​ស៊ី​គ្នា​សោះ!!!