" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

វេជ្ជបណ្ឌិត​ក្លែងក្លាយ​រត់បាត់ តែ​ជាប់គុក​អ្នក​ជួយ​វាយ​ឯកសារ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៤ ខែ ​មករា ឆ្នាំ​២០១១ នេះ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​ករណី​មនុស្ស ៤ នាក់​បាន​រួមគំនិត​គ្នា​ក្លែង​លិខិតបញ្ជាក់​វិញ្ញាបនបត្រ​ពេទ្យ​ដោយ​ដំឡើង​ឋានៈ​ខ្លួន​ឯង​ពី​គ្រូពេទ្យ​មធ្យម​មក​ជា​វេជ្ជបណ្ឌិត។
គោលបំណង​នៃ​ការ​ក្លែង​​លិខិតបញ្ជាក់​វិញ្ញាបនបត្រ​នេះ​មាន​គោលបំណង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​ ឬក៏​បាន​ឡើង​ឋានៈ​ទាំង​នៅ​ក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល​ក៏​ដូចជា​នៅ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ដែរ សំណុំ​រឿង​នេះ​ត្រូវ​បាន​ក្រសួង​ សុខាភិបាល​ប្តឹង​កាល​ពី​ឆ្នាំ​២០០៩។

បើ​តាម​ពាក្យ​បណ្ដឹង​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា មាន​លិខិត​បញ្ជាក់​វិញ្ញាបនបត្រ​មិន​ប្រក្រតី មួយ​ចំនួន​ដែល​បាន​យក​មក​ដាក់​នៅ​តាម​មន្ទីរ​សុខាភិបាល​ខេត្ត​ខ្លះ​គោលបំណង​ដើម្បី​ទទួល​បាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​នេះ។
វេជ្ជបណ្ឌិត​ក្លែងក្លាយ​ពីរ​នាក់​គឺ​ម្នាក់​ឈ្មោះ ​ពៅ សុផល ភេទ​ប្រុស ​មុខងារ​គ្រូពេទ្យ​មធ្យម​នៃ​មន្ទីរ​សុខាភិបាល ខេត្ត​ព្រៃវែង និង​ម្នាក់​ទៀត​​ឈ្មោះ ​ហៀ​ង ភេទ​ស្រី បាន​គេចខ្លួន​បាត់ ប៉ុន្តែ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស អ៊ូ ពិសី អាយុ ២៨ ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ ដែល​មាន​ចែង​និង​ផ្ដន្ទាទោស​តាម​មាត្រា​៤៩​នៃ​ច្បាប់ព្រហ្មទណ្ឌ​អន្តរកាល និង​ឃុំ​ខ្លួន​ស្រ្តី ចាន់ ធឿន អាយុ ៥០ ឆ្នាំ ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែង​លិខិត​សាធារណៈ​។

គួរ​បញ្ជាក់​ដែរ​ថា លោក អ៊ូ ពិសី មាន​មុខ​របរ​វាយ​អត្ថបទ​ ដែល​ជា​អ្នក​ជួយ​វាយ​អត្ថបទ​និង​កែ​ឈ្មោះ​ឲ្យឈ្មោះ ​ពៅ សុផល នៅ​ក្នុង​ឯកសារ ដោយ​រួម​ទាំង​ជួយ​ស្កេន​និង​ព្រីន​ឱ្យ​ផង ហើយ​អ្នកស្រី ចាន់ ធឿន មាន​មុខរបរ​អ្នក​ថតចម្លង​ឯកសារ។

តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្តី​នេះ​ទៅ​ថ្ងៃក្រោយ​វិញ ដោយ​ពុំ​ទាន់​កំណត់​ពេលវេលា​ច្បាស់លាស់៕

Comments are closed.