" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បន្លំធ្វើគ្រូពេទ្យបោកអ្នកជំងឺលើកទីមួយរួចខ្លួន លើកទីពីរជាប់ខ្នោះ

បុរស​ម្នាក់ ត្រូវ​សន្តិសុខ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១ និង ៤០ នាទី​រសៀល​ថ្ងៃ​ទី ១១ មករា​នេះ បន្ទាប់ពី​បុរស​រូប​នេះ បន្លំ​ធ្វើ​ជា​គ្រូ​ពេទ្យ​ឆបោក យក​លុយ​អ្នកជំងឺ​អស់ ១០០ ដុល្លារ​រួច​មក ។

លោក​ចេង វុត្ថា ប្រធាន​សន្តិសុខ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត បានឲ្យដឹងថា ជនសង្ស័យ​ដែល​កម្លាំង​សន្តិសុខ​ឃាត់ខ្លួន​ឈ្មោះ អៀង ចាន់ថន អាយុ ៤៨ ឆ្នាំ ស្នាក់​នៅ​ឃុំ​តា​សោម​អ​ក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ។

ចំណែក​ជន​រង​គោះ​ឈ្មោះ អៀង សំ​អូន ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឫស្សីកែវ បាន​យក​កូន​ប្រុស​គ្រោះថ្នាក់​ចរាចរ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។

លោក​ចេង វុត្ថា បាន​ឲ្យដឹង​បន្ត​ថា កាលពី​ថ្ងៃ ៧ មករា​កន្លងទៅ​នេះ មាន​បុរស​ម្នាក់​បន្លំ​ធ្វើ​ជាគ្រូពេទ្យ​ឆបោក​យក​លុយ​អ្នកជំងឺ​អស់ ១២០ ដុល្លារ​ម្តង​រួចហើយ លុះ​ដល់​រសៀល​ថ្ងៃ​ទី ១១ មករា​នេះ ស្រាប់តែ​មាន​បុរស​ម្នាក់​មក​បន្លំ​ធ្វើ​ជា​គ្រូពេទ្យ ហើយ​ទារ​លុយ​ជន​រង គ្រោះ​ចំនួន ១០០ ដុល្លារ សំរាប់​បំពេញបែបបទ​វះកាត់ ។ ស្ត្រី​រងគ្រោះ​ក៏​ប្រគល់​លុយ​ឲ្យ​បុរស​នោះ​ចំនួន ១០០ ដុល្លារ ។ បន្ទាប់​មក​ស្ត្រី​រងគ្រោះ​ទៅ​យក​វិក្កយបត្រ ស្រាប់តែ​មិន​ឃើញ​គ្រូពេទ្យ ដើរ​រក​មិនឃើញ ក៏​ប្តឹង​សន្តិសុខ​មន្ទីរពេទ្យ ។

បន្ទាប់​ពី​ត្រួត​ពិនិទ្យ​កាមេរ៉ា ក៏​ឃើញ​រូប​ជនសង្ស័យ​ទទួល​ប្រាក់ ពី​ស្ត្រី​រង​គ្រោះ កម្លាំង​សន្តិសុខ​ក៏​តាម​រក ហើយ​ប្រទះឃើញ​បុរស​រូប​នោះ​នៅ​មុខ​មន្ទីរពេទ្យ ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រះ​ចក​តែម្តង ៕

Comments are closed.