" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

សត្វគោជាង១០០ក្បាលនៅខេត្តកំពតបាន​ឆ្លងជំងឺអុតក្តាម

រយៈពេល​ប៉ុន្មាន​​ថ្ងៃ​នេះ​ជំ​ងឺ​អុត​ក្តាម​បាន​ឆ្លង​ទៅ​សត្វ​គោ​ជាង​១០០​ក្បាល​នៅ​ស្រុក​ទឹក​ឈូ​​ ខេត្ត​កំពត​​ នៅទី​​​០៥ មករា ២០១១ លោក​ម៉ី សន្តិភាព ជាប្រធាន​ការិយាល័យ​បសុ​ព្យា​បាល​ និង​ផលិត​កម្ម​ខេត្ត​កំ​ពត​​​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួ​ពេទ្យ​​សត្វ​របស់លោក​បាន​ចុះ​ទៅ​ឃុំ​កោះ​តូច​ ដើម្បី​ចាក់​ថ្នាំ​គោ​ប្រហែល​៤០​ក្បាល​។

លោក​បន្ត​ថា ពេល​នេះ​វា​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​ទេ​ ព្រោះ​យើង​បាន​ណែនាំ​អ្នក​ភូមិ​ទាំង​នោះ​ឲ្យ​ដាក់​គោ​ឈឺ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គោ​ដែល​មាន​សុខភាព​មាំ​ទាំ​ដើម្បី​ទប់​ស្តាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​នេះ​។

លោក​ ណុប​ សារិន​ ដែល​ជាមេឃុំ​កោះ​តូច​បាន​មាន​ស្រសាន៍​ថា គោ​មួយ​ចំ​នួន​នៅ​ក្នុង​ឃុំ​របស់​លោក​មិន​បាន​ទទួល​ថ្នាំ​វ៉ាក់​សាំង​ទេ​ដោយ​សារ​តែ​ម្ចាស់​គោ​ទាំង​នោះ​មិន​សូវ​ជា​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​សត្វ​គោ​ទាំង​នោះ​ នេះ​ហើយ​ដែល​ជា​មូល​ហេតុ​បណ្តាល​ឲ្យ​គោ​ទាំង​នោះ​ឆ្លង​ជំ​ងឺ​នេះ​៕

Comments are closed.