" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់ បន្ទាប់ពី​វះកាត់​នៅ​ពេទ្យបង្អែកខេត្តក្រចេះ

ស្ត្រី​ម្នាក់​ជា​​ម្តាយ​​​បាន​ស្លាប់ ក្រោយ​ពី​ទទួល​ការ​សង្គ្រោះ​វះ​កាត់​​អស់​រយៈពេល​ជាច្រើន​ម៉ោង​ពី​សំ​ណាក់​ក្រុម​វេជ្ជ​បណ្ឌិត​​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​​ក្រចេះ ។ ក្រុមគ្រូពេទ្យ​​សង្គ្រោះ​បាន​តែ​ទារក ហើយ​​ឯ​ស្ត្រី​ជា​​ម្តាយ​ត្រូវ​បាន​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​ណាម តែ​​បាន​ស្លាប់​នៅ​​​ពាក់​កណ្តាល​ផ្លូវ​។

ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​ចោទ​ប្រកាន់​ក្រុម​គ្រូ​ពេទ្យ​ថា នៅ​ក្នុង​អំ​ឡុង​ពេល​វះ​ ​កាត់ ​ក្រុម​​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​សន្លប់​ដល់ស្ត្រី​រង​គ្រោះ​ចំនួនពី​រដង ​ដោយ​ក្រុម​គ្រូពេទ្យ​អះ​អាង​ថា អ្នក​ជំ​ងឺ​រើបំ​រះ​ខ្លាំង​ពេក​ ព្រម​ទាំង​បាន​បូម​ឈាម​ស្ត្រី​រង​គ្រោះ​ចំ​នួន​ពីរ​ដង ​ដែល​ប្រការ​ទាំង​នេះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​ថា ​ខុស​​លក្ខណៈ​​បច្ចេក​ទេស​សង្គ្រោះ​​របស់​គ្រូពេទ្យ​។

លោក​ឈ្នាង សុវត្ថា ប្រធាន​មន្ទីរពេទ្យ​សុខាភិបាល​​ខេត្ត​ក្រចេះ​បាន​និយាយ​ថា ​ការ​ចោទ​​ប្រកាន់​ពី​សំ​ណាក់​ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​មក​លើក្រុម​គ្រូពេទ្យ ថា​មាន​ចេតនា​សម្លាប់​ស្ត្រី​រង​គ្រោះ​​នោះ​គឺ​វា​មិនពិត​ឡើយ​ ព្រោះថា ការ​ចោទ​ប្រកាន់​នេះ​ជា​កំហឹង​ និង​ការ​សោក​ស្តាយ​របស់​សាច់​ញាតិ​សព្វ​តែ​ប៉ុណ្ណោះ​។

លោក​បាន​បន្តថា មុន​ពេល​ធ្វើ​ការ​វះ​កាត់​ក្រុម​គ្រូពេទ្យ​បាន​ពន្យល់​ណែ​នាំ​​ដល់​​ក្រុម​គ្រួសារ​ដោយ​បញ្ជាក់​ពី​ហេតុ​ផល​ ព្រម​ទាំង​ឲ្យ​ក្រុម​គ្រួសារ​ចុះ​កិច្ច​សន្យា​លើ​ការ​វះ​កាត់​នេះ​ទៀត​ផង​ ហើយ​ការ​ស្លាប់​របស់​ស្រ្តី​រង​គ្រោះ​គឺ​ដោយ​សារ​អាការៈ​រោគ​របស់​អ្នក​ជំងឺ​ ពុំ​មែន​មក​ពីលក្ខណៈ​បច្ចេកទេស​ ឬ​ពី​ការ​ធ្វេស​ប្រហែស​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ប្រសិន​ជា​ក្រុម​គ្រួសារ​សព​ស្ត្រី​រងគ្រោះ​សំ​រេច​ដាក់​ពាក្យ​ប្តឹង​ក្រុម​គ្រូពេទ្យ​នោះ​ គឺ​ជា​សេរី​ភាព​របស់​ពួក​គាត់​​តែ​ប៉ុណ្ណោះ​៕

Comments are closed.