" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ប្រពៃណី​ពាក់​ចាន​នៅ​បបូរមាត់​របស់​ស្រ្តី​កុលសម្ព័ន្ធ Muni

ត្រី​កុលសម្ព័ន្ធ Mun Muni ស់នៅ​ជ្រលងភ្នំ Omo ភាគ​ខាង​ត្បូង​ប្រទេស​អេត្យូពី​ក្នុង​ទ្វីប​អាហ្វ្រិក ប្រមាណ​ជា ១០០ គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ប្រទេស​កេនយ៉ា។

ប្រពៃណី​ដែល​ស្រ្តី​ដាក់​ចាន​នៅ​បបូរមាត់​ខាង​ក្រោម​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​រក្សា​អត្តសញ្ញាណ​ដើម​របស់​កុលសម្ព័ន្ធ Mun Muni ព្រមទាំង​បង្ហាញ​ពី​សុខភាព​មាំមួន​របស់​ពួកគេ​ដែរ។

នៅ​ពេល​ដែល​ស្រ្តី​កុលសម្ព័ន្ធ Muni ពេញក្រមុំ ពួកគេ​ត្រូវ​កាត់​បបូរមាត់ ហើយ​ស៊ក​ឈើ​តូច ដែល​បញ្ជាក់​ថា នាង​កំពុង​ប្រែ​ខ្លួន​ពី​កុមារ​ភាព​ទៅ​ជា​ស្ត្រី​គ្រប់​លក្ខណៈ​ហើយ។ បន្ទាប់មក​ ស្រ្តី​ពេញ​វ័យ​ក៏​ចាប់​ផ្ដើម​ដាក់​ចាន​តូច​នៅ​ចន្លោះ​បបូរមាត់​កាត់​នោះ ហើយ​បន្ត​ប្តូរ​ចាន​រហូត​ដល់​ចាន​ធំ ហើយ​ទី​បំផុត​អាច​ដាក់​ក្អម​ធ្វើ​ពី​ដីឥដ្ឋ។ បើ​ទោះជា​​ការ​ពាក់​ចាន​នេះ​ច្រើន​តែ​ពាក់​នៅ​ក្នុង​ពិធី​ធំៗ​ក៏ដោយ ក៏ស្រ្តី​ត្រូវ​រៀន​ពាក់​វា​ជា​ញឹកញាប់​ដែរ។ ជាង​នោះ​ទៅទៀត ស្រ្តី​ដែល​មិន​ទាន់​រៀបការ​ អាច ពាក់​ចាន​ធំៗ​នៅ​តាម​សារធាណៈ​បាន៕

ប្រែ​សម្រួល​ដោយ Cambodia News


Comments are closed.