" />
ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

បុរសម្នាក់ពុលស្លាប់ដោយសារផឹកស្រា​ក្លែមជាមួយឆាគីង្គក់

កសិករ​ម្នាក់​ឈ្មោះ​សៃ ផល​ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ រស់​នៅ​ក្នុង​ភូមិ​ស្វាយ​តា​ធម្ម​ ឃុំ​អំពិល​តាពក​ ស្រុក​អូររាំង​ឪ​ ខេត្ត​កំ​ពង់​ចាម​​បាន​ស្លាប់​កាល​ពី​វេលា​ម៉ោង​២​រំ​លង​អធ្រាត​ថ្ងៃ​ទី​៣០​ វិច្ឆិកា ២០១០ ដោយ​សារ​យកសត្វ គីង្គក់​មក​ឆា​ក្លែម​ជាមួយ​ស្រា​មិន​បាន​យក​គ្រឿង​ក្នុង​ចេញ​ឲ្យ​ស្អាត​។

តាមសេចក្តី​រាយ​ការណ៍​ពី​​លោក​ អនុសេនី​យ៍​ឯក​ញ៉ែម​ សុខុម​ អធិការ​នគរ​បាល​ស្រុក​អូរ​រាំង​ឪបាន​ឲ្យ​អ្នក​យក​ព័ត៌មានយើង​​ដឹង​ថា បន្ទាប់​ពី​បុរស​រូប​នេះ​អង្គុយ​ផឹក​ស្រា​តែ​ម្នាក់​ឯង​ក្លែម​ជា​មួយ​ឆាសត្វ​គីង្គក់​អស់​ពី​ចាន​ក៏​ពុល​ក្អួត​ចង្អោរ​បី​ទៅ​បូន​ដង​ហើយ​ស្ត្រី​ជា​ប្រពន្ធ​ពេល​ឃើញ​បែប​នេះ​ក៏​ស្ទុះ​ទៅ​ជួយ​រឹត​ទ្រូង​ និង​រក​ស្ករ​ឲ្យ​ហូប​ដើម្បី​ជួយ​បន្សាប។

បន្ទាប់​ពី​បាន​ប្រពន្ធ​ជួយ​រឹត​ទ្រូង​ នឹង​រក​ឲ្យ​ហូប​រួច​ក៏​ធូរស្រាល​បន្តិច​​ដោយ​​មិន​បាន​​​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​នោះ​ទេ​ ព្រោះ​នឹក​ស្មាន​ថាមិន​អី​ ប៉ុន្តែ​នៅ​ម៉ោង​២​រំ​លង​អធ្រាត​ជាតិ​ពុលក៏​​បាន​ជ្រាប​ចូល​ពេញ​ខ្លួនហើយ​​ក៏​បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់​ទៅ​៕

Comments are closed.