ព័ត៌មាន​សុខភាព​ជា​សាខា​របស់​សារព័ត៌មាន​ឃែមបូឌាញូស៍ ។ យើង​នឹង​ប្រមូល​រាល់​ព័ត៌មាន​ទាំងឡាយ​ទាក់ទិន​នឹង​សុខភាព​ពី​បណ្តាញ​សារព័ត៌​មានជាតិ និង​អន្តរជាតិ​នានា និង​តាមរយៈ​អ្នក​យក​ព័ត៌មាន​របស់​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​មិត្ត​អ្នកអាន ។ យើង​នឹង​ក្លាយ​ជា​គេហ​ទំព័រ​ដែល​ជា​បណ្តុំ​ព័ត៌មាន​ផ្នែក​សុខភាព ។យើង​នឹង​តាម​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុកដាក់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ គ្លីនិក អាហារដ្ឋាន រោងចក្រ សហគ្រាស សិប្បកម្ម​តូច​ធំ និង​ទីកន្លែង​ផ្សេងៗ​ទៀត ដោយ​រូម​ទាំង​មន្រ្តី​ពាក់ព័ន្ធ​ផង​ ដែល​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​បុគ្គល សុខភាព​គ្រួសារ សុខភាព​សហគមន៍​និង​សុខភាព​សង្គម ។សូម​ទាក់ទង​ការិយាល័យ​និពន្ធ​តាម​ទូស័ព្ទ ០១៧ ៥៣៥ ៥៣៥ និងអ៊ីមែល cambodia_news@yahoo.com

ក្លិន​ខ្លួន

មនុស្ស​គ្រប់​រូប​រមែង​មាន​ក្លិន​ខ្លួន​មិន​ដូចគ្នា​នោះ​ឡើយ ដូចគ្នា​ទៅ​នឹង​ក្រយៅដៃ​ដែល​ពុំ​មាន​ផ្លូវ​ដូច​គ្នា​គ្រប់​រូប​នោះ​។

សាស្ត្រាចារ្យ​ជែក វ៉ាន អ្នក​ជំនាញ​​ផ្នែក​គីមី​មជ្ឈមណ្ឌល​ចំណេះដឹង​សារ​ជាតិគីមី​ម៉ូ​ណែ​ល​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀរ​សហរដ្ឋអាមេរិក​បាន​ពោលថា ក្លិន​ខ្លួន​របស់​ខ្លួន​ម្នាក់ៗ​មិន​ដូច​គ្នា​​នោះឡើយ ទោះបី​ថា​អ្នក​ប្ដូរ​អាហារ​ទទួលទាន​ក៏ដោយចុះ។

កន្លងមក​យើង​ធ្លាប់បាន​ដឹង​ទាំង​អស់​គ្នា​ច្បាស់​រួម​មក​ហើយ​ថា សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​និង​មនុស្ស​រមែង​មាន​ក្លិន​ខុស​ពី​គ្នា ។

ការសិក្សា​ទៅលើ​រឿង​ក្លិន​ខ្លួន​នោះ ត​ទៅ​គេ​នឹង​នាំយក​មក​អភិវឌ្ឍន៍​ទុកជា​ទិន្នន័យ​ដំរាប់​បញ្ជាក់​ពី​បុគ្គល​បាន​ដូចគ្នា​ទៅ​នឹង​ភាពខុសប្លែក​របស់​ក្រយៅដៃ​ដែរ ។

ក៏ប៉ុន្តែ​ក្លិន​ខ្លួន​នេះ​នាំ​មក​ប្រើ​ក្នុង​រឿង​ប្រយោជន៍​របស់​សុខភាព​ច្រើន​ជាង​ដូចជា​ចង្អុលបង្ហាញ​ថា​នរណា​កើតរោគ​មហា​រី​កស្បែក មហា​រីក​សួត មហា​រីក​ស្បូន ព្រោះ​អ្នក​ដែល​កើតរោគ​មហា​រីក​ទាំងអស់នោះ​មាន​ក្លិន​ខ្លួន​ខុសប្លែក​ពី​មនុស្ស​ដែល​មាន​សុខភាព​រឹងមាំ ៕

Leave a Response